Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គំាទ្រនិងជំរុញឱ្យក្រុមហ៊ុនរបស់ឥណ្ឌាវិនិយោគលើវិស័យរ៉ែ និងថាមនៅកម្ពុជា ឱ្យកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យក្រុមហ៊ុនរបស់ឥណ្ឌាវិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។

ការលើកឡើងដូចនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រីវេជ្ជបណ្ឌិត ទេវីយ៉ានី ឧត្តម កុប្រាហ្កេដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។

កម្ពុជា និងឥណ្ឌា បានពិភាក្សាគ្នាអំពីសក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែ ដ៏ទៃទៀត គម្រោងអភិវឌ្ឍន៍វិស័យ ថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាម ពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន។ ក្រៅពីនេះភាគីទាំងពីក៏បានពិភាក្សាអំពីការផ្តល់គម្រោងពង្រឹងសមត្ថភាពលើធនធានមនុស្ស និងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមរបស់រដ្ឋាភិបាលឥណ្ឌាជូនមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលគម្រោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌាមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទាំង ៣របស់ក្រសួង។

គួរបញ្ជាក់ថា នៅកម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនរបស់អូស្ត្រាលី កំពុងដំណើរការធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅកម្ពុជា ក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ បានអះអាងថា អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ​។ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុន បាននាំចេញមាសមួយចំនួនទៅអូស្ត្រាលី ជាបណ្តើរៗហើយដែរ៕

×