Friday, September 29, 2023
[the_ad id="301779"]

អ្នកជំនាញ៖ ពីរបីឆ្នាំចុងក្រោយនេះ តម្រូវការ និងការផ្គត់ផ្គង់ផ្ទះលម្ហែកាយកំពុងមានកំណើន

spot_img

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា តម្រូវការ និងការផ្គត់ផ្គង់ អចលនទ្រព្យបែប លម្ហែកាយកំពុងកំណើន  យ៉ាងខ្លាំងនៅកម្ពុជានារយៈ ពេលពីរបីឆ្នាំចុងក្រោយនេះ។

នៅក្នុងកិច្ចពិភាក្សា «ឱកាសការងារ និងវិនិយោគអចលនទ្រព្យ» ដែល រៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នៅ ថ្ងៃទី១៣ កញ្ញា  ឆ្នាំ២០២១នេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា មានកត្តាសំខាន់ៗចំនួនបី ដែលកំពុង ជះឥទ្ធិពលដល់កំណើនតម្រូវការផ្ទះលម្ហែកាយនាពេលអនាគត ខណៈដែលលំនៅឋានប្រភេទនេះទើប ចាប់ផ្តើមមានការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។

លោក បានបញ្ជាក់ថា៖ «គម្រោងផ្ទះលម្ហែកាយនៅតាមតំបន់ជាប់មាត់សមុទ្រ ដូចជាខេត្តកំពត ព្រះសីហនុ និងខេត្តមានអំណោយផលទេសភាពធម្មជាតិ និងទេសចរណ៍វប្បធម៌ដូចជាខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងស្រុកវាលវែង ខេត្តពោធិ៍សាត់  នឹងក្លាយទិសដៅវិនិយោគផ្ទះលម្ហែកាយដ៏មានសក្តានុពលនាពេលអនាគត ស្របពេលដែលបច្ចុប្បន្ន ផ្ទះប្រភេទនេះមានការផ្គត់ផ្គង់តិចតួចនៅឡើយ  នៅតាមតំបន់ទេសចរណ៍ទាំងនេះ»។

គួរបញ្ជាក់ថា មុនពេលផ្ទុះជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាកំសាន្តនៅកម្ពុជាមានប្រមាណ ៥លាន ទៅជាង ៦ លាននាក់ក្នុងមួយឆ្នាំៗ ដែលគិតចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៩។ នេះបើតាមក្រសួងទេសចរណ៍។  ប្រសិនបើស្ថានភាពជំងឺឆ្លងអាចគ្រប់គ្រងបានឆាប់ៗ ហើយការធ្វើដំណើរអន្តរជាតិមានភាពងាយស្រួលឡើងវិញ លំហូរទេសចរណ៍ និងវិនិយោគិនបរទេស នឹងប្រសើរឡើងវិញ ហើយតម្រូវការអចលនទ្រព្យ សម្រាប់លម្ហែកាយ ក៏នឹងអាចមានកំណើនកាន់តែខ្លាំងឡើងវិញផងដែរ៕

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img