កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតមានការភ្ញាក់ផ្អើលជាខ្លាំង ខណអ្នកលក់ឡេដ៏ល្បីឈ្មោះ អាជី (Ah Gi Leader) បានប្រកាសអួតខ្លួនសុទ្ធតែថា ងើបពីដេកមិនបាច់ងូតទឹកក៏ស្អាត និយាយរួមទៅមួយតួខ្លួនស្អាតធម្មជាតិពិតៗអត់មានកែកុនត្រង់ណាសោះឡើយ។ លើសពីនេះ អាជី ថែមទាំងបានលើកតម្កើងខ្លួនឯងយ៉ាងខ្ពស់សឹងតែគ្មានមនុស្សស្រីណាស្អាតស្មើថា គឺក្នុងចំណោមមនុស្សស្រី១០នាក់ នាងស្អាតជាងគេ៩នាក់។
ព្រោះតែមានភាពជឿជាក់លើខ្លួនឯង៩៩% ស្អាតពីធម្មជាតិ ហើយបូករួមរាងរៅក៏តូចច្រឡឹងផងដែរនោះ ហេតុនេះ រាល់ពេលថតស្ព៉តម្តងៗ គឺគ្រប់ឈុតទាំងអស់ នាងស្លៀកសមឥតខ្ចោះតែម្តង។ ជាមួយគ្នានេះ អាជី ក៏បានបង្ហើបឲ្យដឹងពីតម្លៃខ្លួនថតបង្ហាញម៉ូតឲ្យសម្អាងការមួយ គឺស៊ីថ្លៃ ៣ម៉ឺនដុល្លារ ក្នុងមួយខែ។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយបានឮ អាជី អួតថា មួយតួខ្លួនស្អាតធម្មជាតិសុទ្ធសាធ អត់មានកែកុនត្រង់ណា តែទទួលស្គាល់ថាគីមីតែស្បែកប៉ុណ្ណោះ ស្រាប់តែបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ CHhoeun SaReat បានទម្លាយរូប អាជី ទៅកែមុខមាត់ក្នុងនោះមានការលើកខ្ទង់ច្រមុះជាដើម ដោយភ្ជាប់រូបចង់ក្អួត និងដាក់ Caption បែបនេះថា៖ «ចង់ទៅកែច្រមុះ ក្រែងស្អាតបែបធម្មជាតិ ដូចអូនជី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






