Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តពោធិ៍សាត់នឹងមានរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD

រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហោះសារនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ខេត្តថា ខេត្តពោធិ៍សាត់នឹងមានរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធ ZOOM ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។

រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា៖« សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់…»។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏បានបង្ហាញការអបអរសាទរជាថ្មីម្តងទៀតដល់ក្រុមហ៊ុន RMA Cambodia ដែលបានសម្រេចធ្វើការវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្តម៉ាក Ford នៅក្នុងប្រទេសកម្ពុជា។

គម្រោងវិនិយោគថ្មីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តពោធិសាត់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគៀងគរ ប្រមែប្រមូល និងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយគំរោងវិនិយោគថ្មីនេះ បានបង្ហាញផងដែរអំពីវឌ្ឍនភាពថ្មីមួយទៀត និងការរីកចំរើនក្នុងវិស័យឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា៕

×