Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរផ្ទៃក្នុង ដើរកម្សាន្តទូទាំងប្រទេស កើនឡើងជាង ២៤%

spot_img

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ២៤%នេះ គឺជាតួលេខដែល​បាន​មក​ពីការ​ចេញដំណើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស ក្នុងសប្តាហ៍ទី ២នៃខែកញ្ញា គឺពីថ្ងៃទី ១១-១២ខែកញ្ញា ដែលមានចំនួនសរុបមានប្រមាណ ៦ម៉ឺន ៣៤២១នាក់ ដោយបានកើនឡើង ២៤,២៥% បើធៀបនឹងសប្តាហ៍កន្លងទៅ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួន នៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំផងដែរ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់ថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាន និងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

គួរបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ, ខេត្តកំពត, ខេត្តកែប, ខេត្តតាកែវ,ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់៕

spot_img
×