ថ្មីៗនេះទៀត មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញក្រដាសកិច្ចព្រមព្រៀងប្រៀបដូចចង.កភាគី«ខ» ដែលជាតំណាងចែកចាយ ពីសំណាក់ម្ចាស់ក្រុមហ៊ុនវិមានរចនា គឺគ្រូហេងស៊យ ចៅម៉ែ ឬយាយ៣១ ដោយបានដាក់កំហិតយ៉ាងសា.ហាវទៅលើតំណាងរបស់ខ្លួន ក្នុងនោះដូចជា មិនទទួលយកវិញ រាល់ផលិតផលលក់មិនអស់ និយាយឲ្យចំទៅ គឺមិនទទួលកាតខាតបង់ ដឹងតែបានលុយដល់ដៃគឺចប់ និងហាមទម្លាយរឿងផ្ទៃក្នុងចេញក្រៅ ដែលនេះមានន័យថា ក្រុមហ៊ុននេះរកស៊ីមិនសុចរិត!?។ ហើយអ្វីដែលសាហាវទៀតនោះ បើអ្នកណាម្នាក់ហ៊ានបំពានលើចំណុចណាមួយ ដែលបានចែងយ៉ាងលក់ការណ៍បំផុតក្នុងកិច្ចព្រមព្រៀង នឹងត្រូវនាង ចៅម៉ែ ប្តឹងឲ្យបង់លុយចំនួន ៥ មុឺនដុល្លារ។
ទាក់ទងរឿងដ៏មិននឹកស្មាននេះ បើតាមទំព័រហ្វេសប៊ុកឈ្មោះ Sassy Lady Vna បានទម្លាយចេញខ្ទេចគ្មានសល់ ដើម្បីឲ្យបងប្អូនមហាជនបានដឹងយ៉ាងច្បាស់ថា៖ ព័ត៌មានបែកធ្លាយ! ក្រដាស់កិច្ចព្រមព្រៀង ស្តីពីតំណាងចែកចាយ របស់ក្រុមហ៊ុនយាយ31!! បងប្អូនខ្មែរយើងណា ចង់ចូលជាអ្នករកសុីដាក់ទុនជាមួយអី សូមមើលកិច្ចព្រមព្រៀងនេះអោយបានច្បាស់ណា ! តិចថាផុងខ្លួន សុីញ៉េ ផ្តិតមេដៃអី ដូចយកខ្សែទៅចងរឹ.ត.កខ្លួនឯងហើយ! ទំនិញទិញរួច លក់មិនដាច់មិនទទួលចូលវិញ! បានលុយរួចគឺចប់ មិនទទួលខាត!។
ក្នុងកិច្ចព្រមព្រៀងគេ ទោះបីអ្នកឈប់ ក៏គ្មានសិទ្ធនិយាយបរិហារកេរ្តិ៍ថា ក្រុមហ៊ុនហ្នឹងរកសុីបោកប្រាស់ដែរ! ក៏មិនអាចនិយាយការពិតដែរ ហឹុម! អ្វីដែលកាន់តែសាហាវទៀតគឺ បើតែហ៊ានបញ្ចេញពត័មាន រឺក៏រឿងផ្ទៃក្នុងចេញទៅក្រៅ គេនឹងអោយសងលុយ ៥ មុឺនដុល្លារ ហើយប្រសិនឈប់ធ្វើជាសាខាក្រុមហ៊ុនយាយ31 អ្នកនោះមិនអាចលក់ផលិតផលផ្សេងស្រដៀងនឹងក្រុមហ៊ុនយាយ31ហុងខ្សុយនេះ រយះពេល៥ ឆ្នាំ ! បើបំពានត្រូវគេប្តឹងសង ៥មុឺនដុល្លារទៀត។ 5មុឺនដុល្លា 5មុឺនដុល្លា…នេះជាការ AKor អ..ារ…ក..ជញ្ចក់ឈាមខ្មែរទេអី!។
វោយ! ពិតជាវិមានព្រាយ ជញ្ចក់ឈាមខ្មែរមែន! សូម្បីតែកិច្ចព្រមព្រៀងក៏ដើរខ្សែលើ គាបសង្គត់ យកតែផលប្រយោជន៍ខ្លួនឯង! យី! មេធាវីយាយ31 ពិតជាគេជួលមានប្រយោជន៍អោយគេមែនន៎! ធ្វើជាសាខាបានចំណេញម្តង ធ្វើជាមេធាវីអោយចំណេញម្តងទៀត! អ្នកចេះច្បាប់ ច្របាច់ក អ្នកអត់ចេះមែន! គិតទៅអ្នកដែលកាន់លុយយកទៅដាក់ទុនរកសុីជាមួយ ដូចកាន់លុយយកអោយគេ ហើយច.ង.កខ្លួនឯង លោតទម្លាក់ជ្រោះហ្មង! មិនដឹងថា តើមានសាខាប៉ុន្មានអ្នកដែលជាប់ជាមួយកុងត្រានេះ? អញ្ចឹងតើបានម្នាក់ៗស្ងាត់ តើខាងក្រសួងមានសមត្ថកិច្ចគួរតែពិនិត្យមើលប្រព័ន្ធរកសុីរបស់ក្រុមហ៊ុននេះដែរ រឺទេមើលទៅ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









