Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមានខ្លួន អានហើយកកឈាម! មុននេះបន្តិច លោក ឌួង ឆាយ បង្ហោះ​សារ​ថា មិន​ខ្លាចទេ​​ពស់​វែក តែជាតិ​​នេះ​​​ខ្លាច​​បំផុត​​គឺ​….

spot_img

ូចដែលប្រិយមិត្តបានដឹងហើយ លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានធ្វើការលែងលះគ្នាចូលជិតមួយឆ្នាំហើយ ប៉ុន្តែ ការលែងលះរបស់អ្នកទាំងពីរ ហាក់មិនស្ងប់សុខសោះ ដោយតែងកើតមានរឿងមិនចេះចប់ ដែលនេះអាចប្រហែលដោយសារតែចំណងនៃកូនទាំងបីនាក់របស់ពួកគេ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់អ្នកនាង ដេត ម៉ាលីណា ព្រោះថារឿងដែលបានកើតឡើងកន្លងៗមកនេះ គឺលោក ឌួង ឆាយ តែរអ៊ូរទាំសែនវេទនាខ្លាំង ក្នុងការចង់ជួបមុខកូនៗ។

ដោយឡែក នៅមុននេះបន្តិច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឌួង​ឆាយ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោកបានបង្ហោះសំណេរបែបនេះថា៖ «មិនខ្លាចទេពស់វែក ខ្លាចបំផុតស្រីពិសពុល ល្បិចកិចកុល ជួបហើយជាតិនេះខ្លាចណាស់ ពិសសា ហា វ ណាស់ តាមចឹកមិនឈប់ ទាល់តែខ្ញុំស្លា ប់បានឈប់មើលទៅ»។

គួរបញ្ជាក់ថា ចំពោះសំណេរដែលលោក ឌួង ឆាយ បានលើកឡើងខាងលើនេះ គឺមិនបានបញ្ជាក់និយាយទៅកាន់បុគ្គលណាម្នាក់ឲ្យចំឈ្មោះនោះទេ ប៉ុន្តែ មហាជនចាត់ទុកថា នេះជាសំណេរដ៏ឈឺចាប់របស់លោក ឌួង ឆាយ ច្បាស់ណាស់បាញ់សំដៅទៅលើអតីតភរិយា គឺអ្នក​ដេត ម៉ាលីណា តែម្តង។ តែទោះយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់មហាជនប៉ុណ្ណោះ ហើយការពិតយ៉ាងណានោះ នឹងរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា៕​ រក្សាសិទ្ធដោយ៖​​លឹម ហុង

spot_img
×