Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ចុះចតយន្តហោះចម្បាំងនៅលើផ្លូវ ហាយវេ ខណៈសមយុទ្ធប្រចាំឆ្នាំឈានដល់កម្រិតកំពូល

យន្តហោះចម្បាំងតៃវ៉ាន់បានចុះចតនៅលើផ្លូវរត់បណ្តោះអាសន្ននៅលើកំណាត់ផ្លូវហាយវ៉េកាលពីថ្ងៃពុធក្រោមការត្រួតពិនិត្យរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ខណៈការធ្វើសមយុទ្ធប្រចាំឆ្នាំបានឈានដល់កម្រិតកំពូលដែលជាជំនាញមួយនឹងត្រូវការប្រើប្រាស់ក្នុងករណីចិនវាយប្រហារ និងកំណត់គោលដៅមូលដ្ឋានអាកាសដែលងាយរងគ្រោះរបស់តៃវ៉ាន់។

ប្រទេសចិនបានបង្កើនសម្ពាធយោធារបស់ខ្លួនប្រឆាំងមកលើកោះមួយនេះ ដែលខ្លួនបានអះអាងថា ជាដែនទឹកដីរបស់ប្រទេសចិនហើយសង្ឃឹមថានឹងបង្ខំឱ្យរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងរួមទាំងការធ្វើសមយុទ្ធម្តងហើយម្តងទៀតនៅជិតកោះតៃវ៉ាន់។

លោកស្រី Tsai ដែលបានជាប់ឆ្នោតជាថ្មីយ៉ាងភ្លូកទឹកភ្លូកដីកាលពីឆ្នាំមុនបានសន្យាថា លោកស្រីនឹងតតាំងជាមួយចិន ក៏ដូចជាធ្វើឱ្យទំនើបកម្មដល់វិស័យយោធា ដែលបំពាក់គ្រឿងសម្ហារៈប្រើប្រាស់របស់សហរដ្ឋអាមេរិក។​  តៃវ៉ាន់អាចប្រែកាយទៅជា“ សត្វកាំប្រមា” ទាំងចល័តខ្លាំង និងពិបាកវាយប្រហារថែមទៀត។

លោកស្រី Tsai បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយនិយាយពីឈ្មោះផ្លូវការរបស់តៃវ៉ាន់ថា“ អ្នកជំនាញប្រយុទ្ធដ៏អស្ចារ្យនិងសកម្មភាពដ៏រហ័ស និងពិតប្រាកដបានមកពីការហ្វឹកហាត់ប្រចាំថ្ងៃនិងបង្ហាញពីទំនុកចិត្តទៅកាន់កងទ័ពអាកាសចិនក្នុងការការពារដែនអាកាសរបស់ខ្លួន” ។

កោះតៃវ៉ាន់មានផ្លូវហាយវ៉េសង្រ្គោះបន្ទាន់ចំនួន ៥ ជុំវិញកោះមួយនេះ ដែលអាចត្រូវបាន ដាក់ឲ្យ ប្រើប្រាស់ក្នុងករណីមានការវាយប្រហារពីចិន ហើយមានការដកហូតមូលដ្ឋានទ័ពអាកាស។ ដូច្នេះមានន័យថា កម្លាំងទ័ពអាកាសតៃវ៉ាន់នៅតែអាចដំណើរការបាន។

មូលដ្ឋានអាកាសរបស់តៃវ៉ាន់ភាគច្រើនស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនដែលប្រឈមមុខដាក់គ្នានឹងប្រទេសចិនហើយមូលដ្ខានទ័ពក៏អស់ក៏ជារងការវាយប្រហារពីគ្រាប់មីស៊ីលធុនធ្ងន់​ និងការទម្លាក់គ្រាប់បែកពីលើអាកាសភ្លាមៗក្នុងករណីមានសង្គ្រាម។

ឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់គឺជាទីតាំងរបស់មូលដ្ឋានអាកាសពីរផ្សេងទៀតដែលមានរនាំងចងភ្ជាប់យ៉ាងជ្រៅទៅក្នុងថ្មដែលផ្តល់នូវការការពារដ៏រឹងមាំបន្ថែមទៀត។

×