Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានគ្របដណ្តប់ដោយភាគហ៊ុនអេស៊ីលីដា បើទោះបីជាហ៊ុននេះចុះបន្ថែម ១២០រៀល នៅពុធម្សិលមិញ មកត្រឹម១១.៣៦០រៀល

ទោះបីភាគហ៊ុនអេស៊ីលីដា (ABC) បានធ្លាក់ចុះបន្ថែម ១២០រៀល នៅពុធម្សិលមិញ មកត្រឹម​១១.៣៦០រៀលក្តី ប៉ុន្តែចំណែកស្ទើរទាំងស្រុងនៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានគ្របដណ្តប់ដោយភាគហ៊ុនមួយនេះ ដែលគិតជាភាគរយស្នើនឹងប្រមាណ ៩៣ភាគរយ។

ភាគហ៊ុនដែលមានការធ្លាក់ចុះធំបន្ទាប់គឺ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលមានការថយចុះចំនួន ២០រៀល រៀងគ្នា ហើយភាគហ៊ុន ផេសថិក (PEPC) វិញបានថយចុះមកត្រឹម ១០រៀល។

ផ្ទុយទៅវិញ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើង ២០រៀល និង ១០រៀលរៀងគ្នា។ ចំណែក ភាគហ៊ុន DBDE លើទីផ្សារកំណើនវិញ បានធ្លាក់ចុះ៤០រៀល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបន្តថយចុះ ០,៦៩ភាគរយ ទៀត មកស្ថិតក្រោម ៥០០ពិន្ទុ ពោលគឺ ៤៩៩,៦៧ ពិន្ទុ។ ទោះបីជាយ៉ាងណា តម្លៃជួញដូរសរុបនៅថ្ងៃនេះបានកើនឡើងដល់ ៥៦៧,៧៣ លានរៀលសម្រាប់ទីផ្សារគោលនិងចំនួន ១១១,៣៣ លានរៀលសម្រាប់ទីផ្សារកំណើន៕

×