Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែតបាយជំនួស! បុរសម្នាក់ចេញមុខ​រិះគន់ អុឹម ជីវ៉ា ចំៗ ព្រោះ​ចង់​តោង​ល្បី មិន​ខ្វល់បុគ្គល​បំពុល​សង្គម….

ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ លោក អុឹម ជីវ៉ា គឺជាសម្តែង និងចម្រៀងម្នាក់ ដែលតែងលេចមុខតាមរយៈបណ្តាញសង្គម ក្នុងការស្វែងរកតារាៗសម្តែងជើងចាស់ ជាពិសេសអ្នកកំពុងមានជីវភាពក្រីក្រ លំបាកតោកយ៉ាក ដើម្បីចែករំលែកផ្តល់ជំនួយតិចក្តី ច្រើនក្តី ទៅតាមលទ្ធភាពរបស់ខ្លួន។ តែទោះយ៉ាងណា មួយរយៈពេលកន្លងទៅ លោក អុឹម ជីវ៉ា ក៏រងព្យុះរិះគន់ពីមនុស្សមួយចំនួន ជាពិសេសពាក់ព័ន្ធការជួយទៅដល់តារា Tik Tok សុខា ដែលបានត្រូវមហាជនភាគច្រើនចាត់ទុកថាជាបុគ្គលបំពុលសង្គម ឬជាមនុស្សកាកសំរាមជាដើម ដែលធ្វើឲ្យកើតមានរឿងឈ្លោះគ្នាឡើងផ្អើល ជាមួយអ្នករិះគន់។

ដោយឡែក ថ្មីៗនេះ លោក អុឹម ជីវ៉ា ហាក់រងការរិះគន់ជាថ្មី ក្រោយសម្ភាសន៍អ្នកលក់ឡេដ៏ល្បីឈ្មោះ អាជី ដែលបានអួតខ្លួនឯងសឹងស្មើមេឃ រឿងរូបសម្រស់ស្អាតបែបធម្មជាតិពិតៗ ដែលក្នុងចំណោមមនុស្សស្រី១០ នាក់ គឺរូបនាងស្អាតផ្តាច់គេ ៩ នាក់។ ហើយអ្វីដែលធ្វើឲ្យមហាជនមានការហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថា អាជី អួតសូម្បីងើបពីដេក មិនងូតទឹកក៏ស្អាតដែរ។

តែយ៉ាងណាមិញ ក្រោយពេលលោក អុឹម ជីវ៉ា ទៅសម្ភាសន៍បុគ្គលនិយាយស្តីចំអេសចំដ៏មិនសមរម្យ នៅក្នុងបណ្តាញសង្គម ដែលហាក់ក្នុងលោកមានតែខ្លួនឯងម្នាក់បែបនេះ ស្រាប់តែបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Son Sophy បានចេញមុខរិះគន់លោក អុឹម ជីវ៉ា ចំៗថា៖ «សុំរិះគន់ អុឹម ជីវ៉ា បន្តិច! មិននិយាយគឺមិនបាន … ខ្ញុំក៏ជាអ្នកគាំទ្រ អឹុម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ា ដែរ! តែមួយរយៈក្រោយមកនេះ ឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បី លើបណ្តាញសង្គមហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម ។ ឃើញថាព័ត៍មានមួយចំនួន ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និងលើកតម្លៃជាតារានៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គលបំពុលសង្គម បុគ្គលអគតិ និង បុគ្គលបាតសង្គមជាដើម… ។

ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃ ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញនូវសិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែលើកស្ទួយ វិស័យវិចិត្រសិល្បៈ និងវប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែង នៅលើវិស័យសិល្បៈ។

មិនមែនគ្រាន់តែល្បីឆ្កួតៗ ល្បីបំពុលសង្គម តាម TikTok មកឲ្យតម្លៃជា តារានោះទេ! បើយើងចេះតែបំផុស និងផ្សព្វផ្សាយព័ត៌មានឲ្យតម្លៃ ទៅលើបុគ្គលឆ្កួតៗបែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹងងបង្ហាញអំពីភាពអាម៉ាស់ដល់សង្គមជាតិយើងនោះទេ! យើងគួរតែបង្ហោះអ្វីដែលចំណេញដល់សង្គមជាតិយើង ដែលប្រទេសជាតិកំពុងស្ថិតក្នុងប្រទេសអភិវឌ្ឍ។ ចូរនាំគ្នាឲ្យតម្លៃ លើកស្ទួយវប្បធម៌ និងសង្គមជាតិយើងទាំងអស់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×