Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេមណាស់! ទទួលបានលេខហុងស៊ុយ លេខគណនីពិសេសភ្លាមៗ ដែលជាលេខទូរសព្ទដៃរបស់អ្នក ជាមួយកម្មវិធីអេស៊ីលីដាម៉ូបាល

ភ្នំពេញ៖ សាធារណជនជាច្រើន តែងតែចង់បាន និងចង់រើសរកមើលលេខទូរសព្ទណាដែលលក្ខណៈពិសេស ជាលេខដែលមានហុងស៊ុយ ជាលេខដែលនាំសំណាងដល់ខ្លួន មុននឹងទិញយកមកប្រើ ហើយក៏មិនខុសគ្នាពីអ្វីដែលអ្នកចង់បានសម្រាប់លេខគណនីពិសេសៗ ទុកប្រើប្រាស់នៅក្នុងធនាគារដែរ លោកអ្នកតែងតែចង់បាន​នូវលេខគណនីពិសេស ដែលមានហុងស៊ុយ នាំលាភ នាំសំណាង និងរកស៊ីមានបានមកដល់ខ្លួននោះទេ។

ឥឡូវនេះ! គ្រាន់តែដោនឡូត កម្មវិធីអេស៊ីលីដាម៉ូបាលប្រើប្រាស់ភ្លាម  នោះលេខគណនីពិសេស លេខហុងស៊ុយ លេខនាំសំណាង ដែលខ្លួនស្រឡាញ់ពេញចិត្ត  ដែលជាលេខទូរសព្ទផ្ទាល់ខ្លួន នឹងបានជាលេខគណនីពិសេសរបស់អ្នកភ្លាម ទោះជាលេខគូ ឬលេខការ៉េក៏ដោយ។​

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា ផ្តល់ជូនលោកអ្នកមិនគិតថ្លៃទិញ នូវលេខគណនីពិសេសៗ ដែលជាលេខទូរសព្ទដៃរបស់អ្នកផ្ទាល់ ទៅតាមអ្វីដែលចង់បានងាយស្រួលចាំ និងងាយស្រួលប្រើ។ អតិថិជនប្រើប្រាស់ អេស៊ីលីដាម៉ូបាល មិនបារម្ភរើសលេខពិសេស ឬចំណាយលុយសម្រាប់ទិញលេខគណនីពិសេសៗ នោះទេ លេខទូរសព្ទដៃផ្ទាល់ខ្លួន  គឺជាលេខគណនីអេស៊ីលីដាម៉ូបាលរបស់អតិថិជន ហើយសំខាន់ អេស៊ីលីដាម៉ូបាល មាន សេវាកម្មជាច្រើន ដែលបំពេញតម្រូវការប្រើប្រាស់យ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា។

វិធី ងាយៗ គ្រាន់តែអតិថិជន និងសាធារណជន ទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store, App gallery អតិថិជន នឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើន តាមតម្រូវការ និងដោយ មិនអស់ថ្លៃសេវា។ ប្រសិនបើមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរស័ព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើសេវា ២៤ ម៉ោង) ឬផ្ញើសារអ៊ីមែលទៅកាន់៖ emailinquiry@acledaba nk.com.kh។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារអេស៊ីលីដា មានអតិថិជនប្រមាណ២ លាននាក់ហើយ ដែលកំពុងប្រើអេស៊ីលីដាម៉ូបាលនៅទូទាំងប្រទេសកម្ពុជា៕

×