Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកចេះតែឃើញ! ស្រាប់តែ រតនៈ ពិសី បន្ទរតាមគេតាមឯង ដាក់​ប៉ុន្មាន​ឃ្លាកប់ៗ ឮហើយ​ចុក​ឈាម​ជំនួស អាជី

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ អ្នកលក់ឡេ អាជី (Ah Gi Leader) បានទទួលធ្វើបទសម្ភាសន៍ជាមួយលោក អឹុម ជីវ៉ា ក្រោយទទួលថតឲ្យសម្អាងការមួយស៊ីថ្លៃខ្ពស់កប់ពពក ៣ ម៉ឺនដុល្លារ ក្នុង១ខែ។

ទន្ទឹមនិងការបង្ហើបឲ្យដឹងពីតម្លៃខ្លួនថតឲ្យសម្អាងការ ស៊ីថ្លៃលើសអស់តារាៗលំដាប់កំពូលស្រុកខ្មែរល្បីរាប់ឆ្នាំ អ្នកលក់ឡេដ៏មានអំនួតរូបនេះ បាននិយាយលើកតម្លើងខ្លួនឯងថា មួយតួខ្លួនស្អាតបែបធម្មជាតិសុទ្ធសាធ គឺសូម្បីតែងើបពីដេកអត់ងូតទឹក ក៏ស្អាតដែរ។ លើសពីនេះ អាជី ក៏បានលើកខ្លួនឯងសឹងស្មើមេឃថា ក្នុងចំណោមមនុស្សស្រី ១០ នាក់ គឺរូបនាងស្អាតលើសគេ ៩ នាក់ហើយ។

ពិតណាស់ ក្រោយពីបានឃើញ អាជី អួតលើកតម្កើងរូបសម្រស់ខ្លួន ហាក់គ្មានមនុស្សស្រីណាប្រៀបស្មើបែបនេះ បានធ្វើឲ្យមហាជនលឺហើយចង់គាំង ព្រោះតែ អាជី​ស្អាតខ្លាំងពេក ស្អាតដល់ថ្នាក់អ្នកខ្លះចង់ក្អួត។

ដោយឡែក ងាកមកចាប់អារម្មណ៍ តារាចម្រៀងកញ្ញា រតនៈ ពិសី ឯណេះវិញ ក្រោយឃើញព័ត៌មាន អាជី ល្បីរន្ទឺខ្លាំងឡើងៗ កញ្ញាក៏បានប្រឡូយពាក្យតាមគេតាមឯងដាក់បន្ថែមត្រង់ៗថា៖ «គាត់ស្អាតស្រាប់ហើយ ថ្ងៃ​ក្រោយ​សម្អាងការជួលគាត់ថត មិនបាច់ចំណាយពេលផាត់មុខទេ គាត់ស្អាតធម្មជាតិស្រាប់»។ កញ្ញា រតនៈ ពិសី ក៏បានបន្ទរទៀតថា ខ្លាំងណាស់ បងបង សារពត៍មាន តិចគេប៉ាចោរអូនទៅ បើគេស្អាតធម្មជាតិ តាំងពីដើមស្រាប់មែន បើមិនជឿឆែកប្រ៊ូហ្វ្រាល់ រូបគាត់ពីមុនមុនមកមើល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×