Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤៦០,៨១ លានរៀល

ភាគហ៊ុនអេស៊ីលីដា និង ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្លាក់ចុះខ្ពស់ជាងគេនៅថ្ងៃព្រហស្បតិ៍ ចំនួន ៤០រៀលដូចគ្នា មកត្រឹម ១១.៣២០ រៀល និង ១៣.៦០០ រៀងគ្នា។

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ហ្ក្រេនធ្វីន វិញបាន ធ្លាក់ចុះ ២០រៀល។ តម្លៃជួញដូររបស់ភាគហ៊ុនហ្ក្រេនធ្វីន បានធ្លាក់ចុះមកត្រឹមកម្រិតតិចជាងគេ ១៦០ថ្ងៃ នៃថ្ងៃជួញដូរចុងក្រោយជាមួយ ១៣.៤០០រៀលប៉ុណ្ណោះ។

ភាគហ៊ុនផេសថិក ជាភាគហ៊ុនតែមួយគត់ដែលមានកំណើននៅលើទីផ្សារគោលចំនួន ១០រៀល។ ចំណែកភាគហ៊ុន DBDE នៅលើទីផ្សារកំណើនបានងើបឡើងវិញ ២០រៀល នៅថ្ងៃម្សិលមិញ ជាមួយនឹង តម្លៃជួញដូរ ៥៨,១លានរៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤៦០,៨១ លានរៀល។ សន្ទស្សផ្សារមូលបត្រកម្ពុជា បានបិទត្រឹម ៤៩៨,១៩ ពិន្ទុ ដោយមានការធ្លាក់ចុះ ០,៣០ភាគរយ៕

spot_img
×