Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អវកាសយានិកចិនបានចាកចេញពីស្ថានីយអវកាសមកកាន់ភពផែនដីវិញ

spot_img

អវកាសយានិកជនជាតិចិនចំនួន៣នាក់បានចាកចេញពីស្ថានីយម៉ូឌុលអវកាសកាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រឡប់មកភពផែនដីវិញ។ ការចាកចេញនេះ ក្រោយអវកាសយានិកចិនទាំង៣ខាងលើបានបញ្ចប់បេសកម្មចំនួន៣ក្នុងចំណោមបេសកកម្មច្រើនជាង១០ផ្សេងទៀត ដើម្បីធ្វើការបញ្ចប់ការសាងសង់ស្ថានីយទីមួយនៅចុងឆ្នាំ២០២២ខាងមុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ក្រុមអវកាសយានិកបានចាកចេញពីម៉ូឌុលធៀនហឺនៅក្នុងស្ថានីយ Shenzhou-12 ក្រោយចំណាយពេលចំនួន៩០ថ្ងៃនៅលើអវកាស ហើយនេះជាកំណត់ហេតុមួយរបស់ប្រទេសចិន។ ការសាងសង់ស្ថានីយយានអវកាសបានចាប់ផ្តើមក្នុងអំឡុងខែមេសា ជាមួយការសម្ពោធម៉ូឌុលមួយឈ្មោះធៀនហឺ (Tianhe )។ ម៉ូឌុលនេះ គឺមានរាងជាស៊ីឡាំង ហើយធំជាងឡានក្រុង។

ម៉ូឌុលនេះនឹងក្លាយជាកន្លែងរស់នៅរបស់ស្ថានីយ៍ដែលបានបញ្ចប់នាពេលខាងមុខ ហើយបេសកកម្មចំនួន ៤ ក្នុងចំណោមបេសកកម្មទាំង ១១ នឹងត្រូវបានឡើងបន្ថែមទៀត ដើម្បីបញ្ចប់ការសាងសង់ស្ថានីយនេះ។ ក្នុងនោះ បេសកកម្មនាវិកបន្ទាប់នឹងមានរយៈពេល ៦ ខែ។

បន្ទាប់ទៀតនេះ ចិននឹងបញ្ជូនយានអវកាសដឹកទំនិញស្វ័យប្រវត្តិមួយទៀតគឺស្ថានីយធៀនចូវ-៣ ទៅកាន់ម៉ូឌុលធៀនហឺ ដោយដឹកសម្ភារៈដែលត្រូវការដោយនាវិក។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ជាក់កាលពីពេលថ្មីៗនេះថា យានអវកាស Tianzhou-3 នឹងត្រូវបាញ់បង្ហោះនាពេលខាងមុខនេះ៕ ប្រភព៖ រ៉យទ័រ

spot_img
×