Friday, September 29, 2023
[the_ad id="301779"]

អាជ្ញាធរជាតិអប្សរា បដិសេដការចោទប្រកាន់ថា អាជ្ញាធរបានកាប់ដើមឈើធំៗនៅមុខប្រាសាទអង្គរសម្រាប់ធ្វើអាជីវកម្ម

spot_img

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានច្រានចោលការចោទប្រកាន់របស់កាសែតឌឹខេមបូឌាដេលី ដែលបានផ្សាយចោទប្រកាន់លើស្ថានការគ្រប់គ្រងរមណីយដ្ឋានអង្គរថា បានកាប់ដើមឈើធំៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីធ្វើអាជីវកម្ម។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា មន្ត្រីជំនាញរបស់អាជ្ញាជាតិអប្សរា បានកាប់ដើមឈើប្រភេទឈើទាល ចំនួន២ដើមនៅមុខបរិវេណប្រាសាទអង្គរវត្ត ។ ឯកឧត្តម បានបញ្ជាក់ថា មុននឹងកាប់ដើមឈើទាំង២ដើមនោះ មន្ត្រីជំនាញបានថែទាំព្យាបាលវាយ៉ាងមត់ចត់បំផុតដើម្បីឱ្យមានជីវិត ប៉ុន្ដែដោយសារវាមានអាយុកាលច្រើនឆ្នាំ និងមានជំងឺមិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលអគតិមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ឌឹខេមបូឌាដេលីខ្មែរនោះទេ។

គួរបញ្ជាក់ថា បើតាមឯកឧត្តមយិត ចាន់ដារដ្ឋ បានបញ្ជាក់ថា ដើមឈើនៅខាងមុខអង្គរនោះ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ សំណង់អគារជាដើម ជាក់ស្ដែងដើមឈើទាលនៅខាងអង្គរវត្ដដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទេសចរ៕

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img