នេះជារឿងដ៏ហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបុរសម្នាក់បានចេញមកតាំងខ្លួនថាអ្នកចាំជាតិ ជាកូនប្រុសរបស់សម្តេច ហ៊ុន សែន គឺ «ហ៊ុន កំសត់» បានចូលខមិនសុំសុទ្ធតែរថយន្តស៊េរីទំនើប និងថែមទាំងមកសុំដល់ប្អូនស្រីសម្តេច លោកទំជាវ ហ៊ុន ស៊ីណាត ទៀតផង។
ជាមួយទង្វើដ៏ចម្លែករបស់គណនីហ្វេសប៊ុកឈ្មោះថា Tha Tha ដែលបានអះអាងថាខ្លួនជា «ហ៊ុនកំសត់ ដឹងជាតិ» បានធ្វើឲ្យសម្តេច ហ៊ុន សែន បានប្រតិកម្មតបទៅវិញយ៉ាងដូច្នេះថា៖ «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ មកលេងសើចជាមួយខ្ញុំតទៅទៀត។ ប្រសិនលោកជាកូនរបស់ខ្ញុំចាប់ជាតិមែន ការហាមាត់សុំរថយន្តទំនើបបែបនេះ ពិតជាធ្វើឲ្យខ្ញុំខកចិត្ត ព្រោះសូម្បីតែកូនៗដែលនៅរស់ ពួកគេមិនដែលហាមាត់សុំឪពុកម្តាយទិញរបស់មានតម្លៃរាប់ទាំងខោអាវផងដែរ»។
ដោយឡែក លោកជំទាវ ហ៊ុន ស៊ីណាត វិញ ក៏បានដាក់ឲ្យឡើងកប់ៗថា៖ «ថ្ងៃនេះហេងណាស់បើក Facebook ប្រុងនិងឆ្លើយតប Comments មិត្តរួមហ្វេសប៊ុក ស្រាប់តែមានក្មេងម្នាក់ចូលមកសុំឡានមួយគ្រឿងសុទ្ធតែឡានទំនេីប គាត់ថាដឹងញាតិ ហើយក៏ចៃដន្យម្ល៉េះ មិនសុំតែខ្ញុំទេ សុំបងប្រុសខ្ញុំមួយគ្រឿងទៀតចិត្តក្មួយអីក៏លោភលន់ម្ល៉េះ។ ម្យ៉ាងទៀត ក្មួយនេះឧស្សាហ៍ចូលឆាតមកខ្ញុំមិនឈប់ទេ មិនដឹងថាគាត់បែកកម្មឋានទេដឹង»។
លោកជំទាវ នៅបានដាក់បន្ថែមថា៖ «ក្មួយប្រុសសុំអង្ករមួយបេ មីងមាន តែដល់ក្មួយសុំឡាន ខ្ញុំគ្មានទេ ហើយសព្វថ្ងៃនេះក្មួយនៅខេត្តណាដែរ? មីឆ្ងល់ក្មួយឆាតមក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





