Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអាកាសចិន បានហោះចូលតំបន់ការ ពារដែនអាកាសរបស់តៃវ៉ាន់ ក្រោយតៃវ៉ាន់បង្កើតសមត្ថភាពយោធា

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កម្លាំងទ័ពអាកាសតៃវ៉ាន់កាលថ្ងៃសុក្រ បានព្រមានយន្តហោះចិន ១០ គ្រឿងដែលបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនមួយថ្ងៃ បន្ទាប់ពីកោះនេះបានប្រកាសបង្កើនប្រាក់ ៩ ពាន់លានដុល្លារដល់ការចំណាយលើវិស័យយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិនមានការចូលរួមពីយន្តហោះប្រយុទ្ធ J-16 និង J-11 ចំនួន ២ គ្រឿងរួមជាមួយនាវាមុជទឹកប្រឆាំងនាវាមុជទឹក ១ គ្រឿងនិងយន្តហោះឈ្លបយកការណ៍ ១ គ្រឿង។ ក្រសួងខាងលើបាននិយាយថា តៃវ៉ាន់បានបញ្ជូនយន្តហោះប្រយុទ្ធដើម្បីព្រមានយន្តហោះចិនខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យយន្តហោះទាំងនោះ។

យន្តហោះចម្បាំងចិនបានហោះហើរក្នុងតំបន់មួយនៅជិតតំបន់ប្រាតាស ខណៈយន្តហោះប្រឆាំងនាវាមុជទឹកនិងយន្តហោះឈ្លបយកការណ៍បានហោះចូលទៅក្នុងប៉ុស្តិ៍បាស៊ីដែលបំបែកកោះតៃវ៉ាន់ពីហ្វីលីពីន។ នេះបើយោងតាមផែនទីដែលក្រសួងការពារជាតិតៃវ៉ាន់បានចេញផ្សាយ។ប៉ុន្តែជុំវិញ​បញ្ហានេះ ចិនមិនមានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ។

ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីតៃវ៉ាន់បានស្នើចំណាយបន្ថែមលើវិស័យការពារជាតិចំនួន ៨,៦៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រួមទាំងមីស៊ីលថ្មីដោយព្រមានពីតម្រូវការបន្ទាន់ក្នុងការធ្វើទំនើបកម្មអាវុធនៅពេលប្រឈមមុខនឹង“ ការគំរាមកំហែងធ្ងន់ធ្ងរ” ពីប្រទេសចិន។

ថ្លែងកាលថ្ងៃសុក្រ នាយករដ្ឋមន្រ្តីតៃវ៉ាន់លោក ស៊ូស៊ូ ជាំងបានថ្លែងថា រដ្ឋាភិបាលត្រូវតែត្រៀមពីការគំរាមកំហែងពីប្រទេសចិនយ៉ាងធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា៖« ពួកកុម្មុយនិស្តចិនគ្រោងប្រឆាំងយើងជានិច្ច» ។ លោក ជាំងថា ស្រាប់តៃវ៉ាន់ ការចំណាយលើវិស័យការពារជាតិរបស់ខ្លួន គឺផ្អែកទៅលើការការពារអធិបតេយ្យភាពសន្តិសុខជាតិ ហើយ តៃវ៉ាន់មិនត្រូវបន្ធូរបន្ថយឱ្យប្រទេសចិននោះទេ។ យើងត្រូវតែមានការត្រៀមលក្ខណៈឱ្យបានល្អបំផុតដើម្បីកុំឱ្យមានសង្គ្រាមកើតឡើង។

រដ្ឋាភិបាលចិនបានរិះគន់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក ចូសែប វូ កាលពីថ្ងៃសុក្រចំពោះការអត្ថាធិប្បាយនៅសប្តាហ៍នេះដែលលោកបាននិយាយថា កោះតៃវ៉ាន់គឺជា«បន្ទាយសមុទ្រ» ដែលរារាំងការរីករាលដាលរបស់ចិនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

យ៉ាងណា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលបំណងរបស់លោកវូ គឺដើម្បីបញ្ឆោតមតិសាធារណៈដើម្បីចូលរួមនិងឃុបឃិតជាមួយកងកម្លាំងបរទេសប្រឆាំងចិន៕​ប្រភព៖ រ៉យទ័រ

×