Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុបមិនប្រាកដថាស្ត្រីអាចនឹងរងហានិភ័យពី បញ្ហាកកឈាមក្នុងខួរក្បាលពីប្រភេទវ៉ាក់សាំងអាស្ត្រា សេនីកានោះទេ

និយតករផ្នែកថ្នាំពេទ្យរបស់សហភាពអឺរ៉ុបមិនអាចបញ្ជាក់បាននោះទេអំពីទិន្នន័យដែលច្បាស់ការបានទេថា ស្ត្រីនិងមនុស្សវ័យជំទង់ មានហានិភ័យខ្ពស់នៃការកកឈាមជាមួយនឹងកម្រិតការពារគ្រាប់ឈាម បន្ទាប់ពីការចាក់វ៉ាក់សាំងជាមួយថ្នាំប្រឆាំងមេរោគកូវីដ១៩ ប្រភេទអាស្ត្រាសេនីកា(AZN.L) ។

និយតករបានបញ្ជាក់ថា ការកំណត់នៅក្នុងវិធីដែលទិន្នន័យត្រូវបានប្រមូល មានន័យថា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) មិនអាចកំណត់អត្តសញ្ញាណនៃកត្តាហានិភ័យជាក់លាក់ណាមួយបាននោះទេ អំពីការធ្វើឱ្យមានជំងឺស្ទះសរសៃឈាម ដោយមានរោគសញ្ញាដុំឈាមក្នុងខួរក្បាល (TTS)។

គណៈកម្មការអឺរ៉ុបបានស្នើសុំយោបល់ផ្នែកវិទ្យាសាស្ត្រពី EMA បន្ទាប់ពីមានរបាយការណ៍អំពី TTS ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រភេទវ៉ាក់ហ្សេរី (Vaxzevria) កាលពីដើមឆ្នាំនេះដែលបានបណ្តាលឱ្យរដ្ឋជាច្រើននៅសហភាពអឺរ៉ុប ផ្អាកនូវការប្រើប្រាស់ចាក់សម្រាប់ប្រជាជន នៅពេលដែលចាត់ទុកថាជាគន្លឹះនៃផែនការចាក់ថ្នាំក្នុងតំបន់។

EMA បាននិយាយថា ខ្លួនបានរំលឹកឡើងវិញថាវ៉ាក់សាំងដូសទី២ នៃវ៉ាក់សាំងចំនួនពីរដូស ដែលត្រូវបានបង្កើតឡើងរួមជាមួយសាកលវិទ្យាល័យ Oxford បានបន្តផ្តល់ឱ្យចន្លោះពី ៤ ទៅ ១២ សប្តាហ៍បន្ទាប់ពីលើកដំបូង។

EMA បាននិយាយថា «មិនមានភស្តុតាងណា ដែលថាការពន្យារពេលចាក់វ៉ាក់សាំងដូសទី២ មានឥទ្ធិពលលើហានិភ័យនៃ TTS (រោគសញ្ញាដុំឈាមក្នុងខួរក្បាល) ទេ» ។ ទីភ្នាក់ងារឱសថអឺរ៉ុបក៏បាននិយាយផងដែរថា បច្ចុប្បន្ននេះមិនមានអនុសាសន៍ច្បាស់លាស់ណាមួយអាចត្រូវបានផ្តល់ឱ្យលើការប្រើប្រាស់វ៉ាក់សាំងផ្សេងសម្រាប់ការចាក់វ៉ាក់សាំងលើកទី ២ បន្ទាប់ពីលើកទី ១ ដោយការវ៉ាក់សាំងប្រភេទ អាស្ត្រាសេនីកានោះឡើយ៕

×