Friday, September 29, 2023
[the_ad id="301779"]

ភាគហ៊ុន DBDE បានកើនឡើង ២០រៀល ដល់ ២.៣១០រៀល ក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរ ១១៤.១លានរៀល

spot_img

ការជួញដូរកាលពីថ្ងៃសុក្រ បានបញ្ចប់ទៅជាមួយនឹងការងើបឡើងវិញ នៃថ្លៃភាគហ៊ុនច្រើននៅលើសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ដែលបានបិទជាមួយកំណើន ០,២៩ភាគរយ ដល់ ៤៩៩,៦៤ ពិន្ទុ។

ហ្ក្រេនធ្វីន បានកើនឡើង ៦០រៀល អេស៊ីលីដា បានកើនឡើង ៤០រៀល ហើយ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ បានកើនឡើង ២០រៀលដូចគ្នា ដល់ ៤.៥៤០រៀល ១១.៣៦០រៀល ៧.០៤០រៀល និង ១៣.៦២០រៀល រៀងគ្នា។

ភាគហ៊ុនពីរមានការធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រ ដែលភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាន​បិទនៅថ្លៃ ១៤.៩៦០រៀល និង ២.០៥០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤១៣,២៩ លានរៀល។

ចំណែកឯទីផ្សារកំណើនវិញ ភាគហ៊ុន DBDE បានកើនឡើង ២០រៀល ដល់ ២.៣១០រៀល ក្នុងមួយហ៊ុនជាមួយនឹងតម្លៃជួញដូរ ១១៤.១លានរៀល។

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img