ពិតជារឿងដ៏ខ្លោចចិត្តខ្លាំងណាស់ ដែលមិនគួរណានារីវ័យក្មេងម្នាក់ បានសម្រេចចិត្តច.ង.កសម្ល.ាប់ខ្លួន ចាកចោលកូនតូចទើបមានអាយុ ៣ ខែ ប៉ុណ្ណោះ ទុកឲ្យម្តាយមើលថែក្នុងខ្ទមស្លឹកដ៏កំសត់ ក្រោយនាងបានលែងលះគ្នាជាមួយប្តី។
តែយ៉ាងណាមិញ អ្វីដែលជាមូលហេតុនាំឲ្យនាងសម្រេចចិត្តបញ្ចប់ជិវីតគ្មានស្តាយស្រណោះកូនប្រុសតូចដ៏ស្រស់ស្អាតបែបនេះ គឺនាងបានបន្យល់សំបុត្រផ្តាំផ្ញើដល់ម្តាយ និងបងប្អូនដ៏សែនឈឺចាប់បំផុត ចំពោះប្តីរបស់នាង ដែលបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ម៉ែពុកឲ្យខ្ញុំសុំទោសផង ខ្ញុំនៅទៀត ខ្មាសគេណាស់ ខ្ញុំពិតខ្មាសខ្លួនឯងខ្លាំងណាស់ ហើយខ្ញុំចេញទៅក្រៅក៏ខ្មាសដែរខ្ញុំខ្មាសបងៗ និងប្អូនៗ ខ្ញុំផ្ញើមើលកូនខ្ញុំផងម៉ែ បើជាតិក្រោយមានពិត ខ្ញុំសូមជួបម៉ែគ្រប់ៗជាតិ បើគេមកបុណ្យខ្ញុំ ឲ្យគេមកៗ គេធ្វើបាបខ្ញុំៗ ងាប់ទៅក៏មិនឲ្យពួកគេបានសុខឡើយ ខ្ញុំនឹងចងកម្មចងពៀររហូតដល់ថ្ងៃស្លាប់ តែខ្ញុំសូមដាក់បណ្ដាសារពួកគេឲ្យរស់នៅវេទនាអស់មួយជីវិត បើសិនជាស្លាប់ទៅ សូមកុំឲ្យចាប់ជាតិ បើរស់សូមវេទនាអស់មួយជីវិត។ ឲ្យកូនសុំទោសពុកម៉ែ ខ្ញុំលាហើយ ពុកម៉ែ..»។
ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនសម្តែងក្តីរំជួលចិត្ត និងអាណិតស្រណោះជាខ្លាំងនោះ គឺកូនប្រុសអាយុ៣ខែរបស់នាង ដែលពុំត្រឹមមានសាច់ឈាមស្រស់ថ្លាទេ គឺថែមមានមុខមាត់ស្រស់ស្អាតទៀត ដែលមិននឹកស្មានកើតគ្រួសារដ៏ក្រីក្រ និងត្រូវជួបវេសនាព្រាត់ប្រាស់មេបាថ្នាក់ថ្នាមើលថែ និងគ្មានម្តាយហៅទាំងមិនទាន់ដឹងក្តី ដែលឃើញហើយពិតជាគួរឲ្យសង្វេគខ្លាំងណាស់។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ យឿង សុភ័ក្រ្ត ដែលជាអ្នកជិតខាង បានបង្ហោះសារអំពាវនាវសប្បុរសជនជួយដល់កូនតូចរបស់នាងផង ដោយបានរៀបរាប់ថា៖ «កម្សត់ណាស់បងប្អូនអើយ កូនទើបតែកើតបាន3ខែ ឥលូវម្ដាយស្លាប់ចោលទៀត កូនតូចត្រូវរស់នៅជាមួយជីដូនក្រខ្សត់ណាស់ សូមបងប្អូនមេត្តាជួយគាត់ផង ជួយជាទឹកដោះគោ ឬជាថវិកាក៍បានតាមសទ្ធា គាត់ក្រណាស់បងប្អូនអើយជួយគាត់ផង គាត់រស់នៅភូមិក្បាលថ្នល់ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សូមអគុណទុកជាមុនណាបងប្អូន»។ គណនីខាងលើ ក៏បានបញ្ជាក់ប្រាប់ឲ្យបងប្អូនបានដឹងថា នារីរងគ្រោះបានសម្រេចច.ង.កបញ្ចប់ជីវិត គឺក្រោយលែងលះគ្នាជាមួយប្តី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















