Friday, September 29, 2023
[the_ad id="301779"]

ក្រសួងអប់រំ សម្រេចផ្អាកសកម្មភាពសាលាចំនួន៥ រយៈពេល១៤ថ្ងៃ ដោយសារមានករណីកូវីដ-១៩

spot_img

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការថ្នាក់រៀនមួយចំនួនជាបណ្តោះអាសន្ន ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់។  ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមក្រសួងអប់រំ យវជន និងកីឡា ការសម្រេចនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានរាយឈ្មោះខាងក្រោម ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់គឺ

១. វិទ្យាល័យ ហ៊ុនសែន ពញាពន (ថ្នាក់ 91) 

២. វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12AI, 9C1, 9D1) 

៣. វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)

៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2, 9B1, 9H2, 12C2, 12C1, 12B2,12H2 )

៥. វិទ្យាល័យវត្តកោះ (ថ្នាក់ 7F)

សូមជម្រាបថា ក្រសួងអប់រំបានបញ្ជាក់ថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវទីគឺ១, រឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាង ដៃជាប្រចាំ, ទី២.មិនអនុញ្ញាតឱ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ ទៀត, និង ទី៣ មិនអនុញ្ញាតឱ្យមានការជួបជុំ ឬ ប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន៕

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img