ភ្នំពេញ៖ គម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ហើយ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំក្រុមហ៊ុន ឧកញ៉ា សួន វីរៈតារា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ូរី និងលោកជំទាវ ឈុនសុភារ័ត្ន អគ្គនាយិការក្រុមហ៊ុនអាម៉ូរី រួមនិងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
គម្រោង អាម៉ូរីសែនសុខ ជាគម្រោងវីឡា ប្រណិត ទំនើបទាន់សម័យ ស្ថិតនៅចំកណ្តាលបេះដូង ខណ្ឌ សែនសុខ នៃរាជធានីភ្នំពេញ ដែលត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោម ខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ហើយក៏ជាតំបន់ពាណិជ្ជកម្មធំមួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានសាលារៀន មន្ទីពេទ្យ ផ្សារទំនើប និងហាងលក់ទំនិញតូចធំ ព្រមទាំងកន្លែងកំសាន្ដផ្សេងៗជាច្រើន។
លើសពីនេះទៅទៀត ខណ្ឌសែនសុខ ជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ រួមមានមហាវីថី ឧកញ្ញា ម៉ុង ឬទ្ធី និង មហាវីថីមិត្តភាព ភ្នំពេញ ហាណូយ (១០១៩) ដែលជាសរសៃរឈាមដ៏សំខាន់តភ្ជាប់ទៅកាន់ មហាវីថីសហពន្ទ័រុស្សី ដែលជាមហាវីថីអន្តរជាតិឆ្ពោះទៅកាន់ អាកាសយានដ្នានអន្តរជាតិកម្ពុជា ក៏ដូចជាតំបន់សំខាន់ៗជាច្រើន ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបអាជីវកម្ម ឬបំពេញកិច្ចការងារផ្សេងៗ។
ឧកញ៉ា សួន វីរៈតារា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីសក្កដានុពលដ៏ខ្លាំងខ្លា និងប្រជាប្រិយភាពដ៏ខ្ពស់នៃ ខណ្ឌសែនសុខ ទើបបុរីអាម៉ូរី សម្រេចរៀបចំបើកគម្រោងថ្មី របស់ខ្លួនដែលមានទីតាំងស្ថិតនៅតំបន់សែនសុខផ្ទាល់តែម្ដង ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប អោយទទួលបាននូវគេហដ្នានមួយដែលល្អ ប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់នៅ។
សូមបញ្ចាក់ផងដែរថា នេះគឺជាគម្រោង វិនិយោគទី ២ បន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងនៃគម្រោងទី ១ របស់បុរី អាម៉ូរី (គម្រោងបុរី អាម៉ូរី ៧មករា)។ បុរីអាម៉ូរី បានវិនិយោគ លើ គម្រោង អាម៉ូរីសែនសុខ គិត ជា សាច់ប្រាក់ សរុបចំនួន ១0 លានដុល្លារ សហរដ្នអាមេរិក។
បើតាមលោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ នៃគម្រោងអាម៉ូរីសែនសុខ បានឱ្យដឹងថា គម្រោង អាម៉ូរីសែនសុខ ផ្ដោតសំខាន់ទៅលើ ប្រភេទ គេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីចំនួន3ប្រភេទ រចនាឡើងប្រកបដោយសោភ័ណ្ឌភាព និង កិត្យានុភាព ដែលក្នុងនោះរួមមាន៖ វីឡាភ្លោះ, វីឡាព្រីន និង វីឡាឃ្វីន សាកសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។
លោកបន្តថា គម្រោង អាម៉ូរីសែនសុខ ត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានអន្តរជាតិ។ លើសពីនេះទៅទៀត ផ្នែកអភិវឌ្ឍន៏គម្រោង អាម៉ូរីសែនសុខ បានសិក្សាយ៉ាងម៉ត់ចត់ ដោយផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបង់ប្រាក់យ៉ាងពិសេសបំផុត ដែលពិតជាផ្តល់ភាពងាយស្រួល ខ្ពស់ទៅដល់អតិថិជនរបស់ខ្លួន៕