Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនគួរឲ្យជឿ! បុរសម្នាក់​បញ្ចេញ​វីដេអូនារីវ័យក្មេង បើកឡាន​យ៉ាង​ទំនើង មុនពេលបើកបុ.កគេផ្អើល…. (វីដេអូ)

ជឿជាក់ថាប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ជុំវិញករណីរថយន្តស៊េរីទំនើប១គ្រឿង បានបុ.ករះរថយន្តចំនួន៣គ្រឿង ឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ស្ល.ាប់បាត់បង់ជីវិតគួរឲ្យអាសូរ ។ ដែលហេតុការណ៍ដ៏សាហា.វានេះ បានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Al-2013 បើកបរដោយនារីជនជាតិចិនវ័យក្មេងម្នាក់ ដែលក៏ត្រូវបានបញ្ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកបុរសរងគ្រោះ អាយុប្រហែលជាង ៣០ ឆ្នាំ បានបែ.ក.ក្បាលហូរ.ឈា.មស្លាប់ក្បែរកង់ឡានរថយន្តបង្ក យ៉ាងអាណោចអាធម។

តែទោះយ៉ាងណា អ្វីដែលធ្វើឲ្យមហាជនមានការខឹងសម្បារ និងស្អប់ជាខ្លាំងនោះ គឺក្រោយម្ចាស់រថយន្តមួយ បានបញ្ចេញវីដេអូឃ្លីបមួយ បានបង្ហាញពីចរិតនារីបើកបរបង្កខាងលើ ជាមនុស្សទំនើងណាស់ ដោយបានបើកឡានឆ្លងគន្លងផ្លូវម្ខាងយ៉ាងទទឹងទិស និងថែមទាំងឈប់ឌឺពាំងផ្លូវរថយន្តគេ មិនឲ្យបើកទៅរួចអស់មួយសន្ទុះ ទើបបើកចូលគន្លងផ្លូវខាងស្តាំវិញ មុនពេលបើកទៅបុ.ករះរថយន្ត៣គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្ល.ាប់។

ក្នុងនោះ បើតាមគណនីហ្វេសប៊ុកឈ្មោះ Khan Sovichet បានបង្ហោះវីដេអូជាក់ស្តែងពីទង្វើបើកបរដ៏ទំនើបរបស់នារីរូបនេះ និងភ្ជាប់សារចាត់ទុកដូចធ្វើបុណ្យដល់យ៉ាងដូច្នេះថា៖ «សំណាងហើយដែលមិនមែនជាខ្ញុំ កុំអីមិនដឹងយ៉ាងមិចទេ ចេះទប់កំហឹងទាន់ កុំអីត្រូវឈ្លោះគ្នាពេញផ្លូវដោយសារស្រីស្អាតម្នាក់នឹងបាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×