James Hlavsa ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែកុម្ភៈ ព្រោះបានលួចរបស់របរនៅហាង Home Depot នៅ Brooklyn រដ្ឋ Ohio អាមេរិក។ ក្នុងខ្សែវីដេអូថតដោយកាមេរ៉ាសុវត្ថិភាពនៅស្នងការប៉ូលិស Brooklyn បង្ហាញឲ្យឃើញថា ចោររូបនេះបានត្រូវភ្នាក់ងារប៉ូលិសចាប់ឲ្យអង្គុយនៅកៅអីខាងក្រៅបន្ទប់ រួចដាក់ឃ្នោះដៃជាប់ជាមួយកៅអី ។ គ្រាន់តែភ្នាក់ងារប៉ូលិសរូបនេះ បែរខ្នងទៅក្នុង ចោររូបនេះបានប្រើដៃម្ខាងទៀតដោះខ្នោះចេញបានយ៉ាងងាយ ។
បន្ទាប់ពីដោះឃ្នោះចេញរួច វាបានពិនិត្យមើលជុំវិញនោះទើបរត់គេចខ្លួនចេញទៅក្រៅបាត់ ។ អាជ្ញាធរឲ្យដឹងថា ជនល្មើសកំពុងប្រឈមនឹងដីកាចាប់ខ្លួននៅទីក្រុង ២ផ្សេងទៀត ។ ប៉ុន្តែរហូតទល់ពេលនេះ ប៉ូលិសនៅពុំទាន់រកឃើញជនល្មើសនៅឡើយទេ ៕ ចន្ទ្រា