Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាយ គង់ រីថែល មានមហិច្ឆតាចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត អោយគ្រប ដណ្តប់ពេញរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ ក្រុមហ៊ុន ឡាយ គង់ បានវិវឌ្ឍន៍ខ្លួន បន្ថែមមុខជំនួញថ្មីមួយទៀត ក្នុងសម័យកូវីដ-១៩នេះ ដោយ​​សំឡឹងឃើញពីឱកាស និងតម្រូវការអ្នករស់នៅក្នុងតំបន់ចំការដូង-ផ្លូវភូមិម័ល ក្រុមហ៊ុន បានពង្រីកខ្លួន លើមុខជំនួញថ្មី គឺ ឡាយ គង់ រីថែល។

ឡាយ​ គង់ រីថែល បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២១ គឺជាម៉ាត ដែលមានផ្គត់ផ្គងទំនិញជាច្រើនមុខ មិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសផ្គត់ផ្គង់ទំនិញ​ទំាងនាំចូល​និងនៅក្នុងស្រុក​ រួមចំណែកជម្រុញ និងលើកស្ទួយកសិករឱ្យធ្វើការដាំដុះបន្ថែម។

បើតាមលោកស្រី គង់ ស្រីល័ក្ខ អគ្គនាយិកាឡាយ​ គង់ រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឡាយ គង់ បានឱ្យដឹងថា ឡាយ​ គង់ រីថែល មានទីតាំងស្ថិតនៅលើផ្លូវលេខ 3A, ភូមិម័ល, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងបន្តពង្រីកអាជីវកម្មខ្លួនបន្ថែមទៀត អោយគ្របដណ្តប់ពេញរាជធានីភ្នំពេញតែម្តង ជាពិសេសសេវាកម្ម គឺជាចំណុចសំខាន់ដែល ឡាយ គង់ រីថែល បានគិតគូរដល់ ហើយ​ដោយឡែក បរិវេណក្នុងហាង និងជុំវិញហាង មានខ្យល់អាកាសបរិសុទ្ធ ការរៀបចំមានសណ្តាប់ធ្នាប់   ស្អាត និងមានផាសុខភាពសម្រាប់អតិថិជនចូលទិញ។

 

ជាមួយគ្នានេះ រាល់អតិថិជនធ្វើការជាវមុខទំនិញឥឡូវនេះ នឹងទទួលបានកាដូសុខភាពពី ឡាយ គង់ រីថែល​ គ្រប់ៗគ្នា។​ ការផ្តល់ជូនមានរហូតដល់អស់ពីស្តុក។

ការទិញទំនិញតាមផ្សារបែបប្រពៃណីនេះមានផលលំបាកខ្លះៗ។ អតិថិជនត្រូវចំណាយពេលវេលាយូ ប៉ុន្តែ​ផ្ទុយទៅវិញការទិញទំនិញបែបសម័យទំនើបផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់អតិថិជន ដោយសារគ្រប់មុខទំនិញទាំងអស់ ស្ថិតនៅក្រោមដំបូលតែមួយ ដែលអតិថិជនអាចចំណាយពេលតិច ទិញទំនិញបានច្រើន និងថែមទាំងមានអនាម័យខ្ពស់៕

spot_img
×