ភ្នំពេញ៖ ឥឡូវនេះ! លោកអ្នកអាចប្រើប័ណ្ណនិម្មិត ជាប្រភេទប័ណ្ណវីសា ដែលបង្កើតបានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ អេស៊ីលីដា ឬតាមអេស៊ីលីដាម៉ូបាល សម្រាប់ទូទាត់ទិញទំនិញ និងសេវាកម្មផ្សេងៗ តាមអនឡាញ បានយ៉ាងងាយស្រួល ងាយគ្រប់គ្រង និងមានសុវត្ថិភាព។
ប័ណ្ណនិម្មិត (Virtual Card) របស់ធនាគារអេស៊ីលីដា អ្នកអាចបញ្ជាទិញទំនិញ-សេវាកម្ម ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមអនឡាញ ។ល។ ដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយ ។
ការប្រើប័ណ្ណនិម្មិត អេស៊ីលីដា ជួយកាត់បន្ថយហានិភ័យផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ ដែលអាចជួយកាត់បន្ថយការចំលងមេរោគ ពិសេសជំងឺឆ្លងកូវីដ១៩ ហើយអាចប្រើបានគ្រប់ទីកន្លែងទូទាំងពិភពលោក និងមានសុវត្ថិភាព។
កាន់តែពិសេសជាងនេះទៀត ឥឡូវនេះ អ្នកអាចទទួលបានប្រាក់ត្រឡប់វិញ ១០$ រាល់ការទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗនៅលើអនឡាញ ទាំងក្នុងនិងក្រៅប្រទេស (សរុបចាប់ពី ៥០$) តាមប័ណ្ណនិម្មិត របស់ធនាគារអេស៊ីលីដា។ ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការទូទាត់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១ ដោយលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត។
គួរបញ្ជាក់ថា ប័ណ្ណនិម្មិតអេស៊ីលីដា អាចបង្កើតបាន ទាំងនៅតាមម៉ាស៊ីន អេធីអឹម និងទាំងនៅលើ អេស៊ីលីដាម៉ូបាល សូមទស្សនាវីដេអូដូចតទៅ៖៕