Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ានី ប៉ាកគីអៅ ប្រកាសឈរ​ឈ្មោះ​ជាប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ​២០២២ និងសន្យា​ប្តូរ​ផ្តាច់​ធ្វើ​រឿង​ទាំង​នេះ​….

spot_img

យោងតាមសារព័ត៌មានប៊ីប៊ីស៊ី អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ម៉ានី ប៉ាក់គីអាវ កំពុងឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ បន្ទាប់ពីគាត់ត្រូវបានតែងតាំងដោយក្រុមបក្សកាន់អំណាច PDP-Laban។

ប៉ាក់គីអាវ ដែលបានទទួលយកការតែងតាំងគណបក្ស PDP-Laban របស់គាត់ នៅឯសន្និបាតជាតិ កាលពីថ្ងៃអាទិត្យ ដោយសន្យាថា លោកនឹងបម្រើប្រជាជនហ្វីលីពីនដោយស្មោះត្រង់ និងថែមទាំងបានបញ្ជាក់ថា ពេលនេះកំពុងរង់ចាំការផ្លាស់ប្តូររដ្ឋាភិបាល។

ស្តេចប្រដាល់ហ្វីលីពីនអាយុ ៤២ ឆ្នាំ រូបនេះបាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា “ខ្ញុំជាអ្នកប្រដាល់ ហើយខ្ញុំនឹងក្លាយជាអ្នកប្រដាល់ទាំងក្នុង និងក្រៅសង្វៀន”។

ព័ត៌មានដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង គឺបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន និងជាប្រធាន PDP-Laban លោក Rodrigo Duterte ត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀត ហើយចាប់តាំងពីពេលនោះមក លោកបានសម្រេចចិត្តឈរឈ្មោះជាអនុប្រធានជំនួសវិញ។ គាត់ថែមទាំងបានចែករំលែកថា ក្នុងនាមជាអនុប្រធានាធិបតីគាត់នឹងមានភាពស៊ាំពីការកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ បន្ទាប់ពីគាត់បានសម្លា.ប់មនុស្សរាប់ពាន់នាក់នៅក្នុងអ្វីដែលគាត់អះអាងថាជា “សង្គ្រាមប្រឆាំងគ្រឿងញៀន” ។

របាយការណ៍បានរកឃើញថា មនុស្ស ៧.០០០ នាក់ ត្រូវបានសម្លា.ប់ដោយប៉ូលីស ឬ អ្នកវា.យប្រ.ហារប្រដាប់អា​.វុធដែលមិនស្គាល់ ក្នុងរយៈពេល ៦ ខែដំបូង នៃការកាន់តំណែងរបស់លោក Duterte ដែលជាតំណែងដែលលោកទទួលបានក្នុងឆ្នាំ ២០១៦។

ជាមួយគ្នានេះផងដែរ មហាជនក៏បានឆ្ងល់ថា តើជម្រើសរបស់លោក Duterte ក្នុងការប្រើអំពើហឹង្សាភ្លាមៗ នឹងត្រូវខកខាន នៅពេលគាត់ចាកចេញពីតំណែងប្រធានាធិបតី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×