Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីអ៊ុងសានស៊ូជីថា៖ លោកស្រី មិនមានយោបល់ជុំវិញការអំពាវនាវឱ្យមានសង្គ្រាមប្រឆាំងនឹងរបបយោធានោះទេ

spot_img

មេធាវីរបស់លោកស្រីអ៊ុង សានស៊ូជីបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ាគឺលោកស្រីអ៊ុងសាន ស៊ូជីមិនមាន“ យោបល់អ្វីនោះទេ” ស្តីពីការប្រកាសសង្គ្រាមប្រឆាំងជាមួយនឹងរបបយោធាដោយរដ្ឋាភិបាលស្រមោលដែលគ្របដណ្តប់ដោយសមាជិកសភាមកពីគណបក្សរបស់លោកស្រី។

ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីនៅក្នុងការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ដែលបង្កឱ្យមានការតវ៉ាឱ្យមានលទ្ធិប្រជាធិបតេយ្យដ៏ធំ ហើយក្នុងនោះក៏បានបង្កឱ្យមានការបង្ក្រាបយ៉ាងបង្ហូរឈាមពីរបបយោធាផងដែរ។

អ្នកតាក់តែងច្បាប់របស់គណបក្ស NLD បានបង្កើត រដ្ឋាភិបាលរួបរួមជាតិដោយភាគច្រើនបាននឹងកំពុងធ្វើការដើម្បីផ្តួលរំលំរបបយោធានិងបានប្រកាស សង្គ្រាមការពារប្រជាជន នៅដើមខែនេះ ដោយជំរុញឱ្យពលរដ្ឋវាយប្រហារទ្រព្យសម្បត្តិរបស់របបយោធា។

បន្ទាប់ពីការប្រកាសនេះការប៉ះទង្គិចគ្នារវាង កងកម្លាំងការពារប្រជាជន ក្នុងតំបន់និងយោធាបានកើនឡើងហើយប៉មទំនាក់ទំនងដែលគ្រប់គ្រងដោយកងទ័ពជាង ១២កន្លែង ត្រូវបានវាយប្រហារ។ នេះបើយោងតាមក្រុមប្រឆាំងរបបយោធា។

ជុំវិញបញ្ហានេះ លោកស្រីអ៊ុងសាន ស៊ូជី មិនមានយោបល់អ្វីណាមួយនោះទេ នៅពេលដែល មេធាវីរបស់លោកស្រីសួរអំពីការប្រកាសសង្គ្រាមរបស់ NUG(រដ្ឋាភិបាលរួបរួមជាតិ)។ លោកស្រីបានបន្ថែមថា៖« លោកស្រីមិនដែលប្រឆាំងនឹងបំណងប្រាថ្នារបស់ប្រជាជនឡើយ»។

អហិង្សា គឺជាគោលការណ៍ស្នូលមួយរបស់លោកស្រីស៊ូជី និងជាលក្ខណៈកំណត់នៃចលនាលទ្ធិប្រជាធិបតេយ្យដែលលោកស្រីបានដឹកនាំប្រឆាំងនឹងរបបយោធាកាលពីទសវត្សរ៍មុន។ ប៉ុន្តែក្រុមបាតុករវ័យក្មេងជាច្រើនបានប្រកាន់យកចលនាតស៊ូ ដោយយល់ឃើញថា វាជាមធ្យោបាយតែមួយគត់ក្នុងការបំបាត់ឥទ្ធិពលយោធាលើនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសជាអចិន្ត្រៃយ៍។

យ៉ាងណាលោកស្រីអ៊ុងសាន​ ស៊ូជីបានបង្ហាញខ្លួននៅតុលាការពិសេសមួយ នៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃចន្ទម្សិលមិញ សម្រាប់សវនាការចុងក្រោយស្តីពីការចោទប្រកាន់ថា គណបក្សលោកស្រីបាននាំចូលវិទ្យុទាក់ទងដោយខុសច្បាប់ និងបំពានការរឹតត្បិតនូវការការពារមេរោគកូវីដ១៩ ក្នុងអំឡុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលគណបក្សរបស់លោកស្រីឈ្នះដោយភ្លូកទឹកភ្លូកដី។

បន្ថែមពីនេះ លោកស្រីក៏បានប្រឈមនឹងការចោទប្រកាន់មួយផ្សេងទៀត ហើយលោកស្រីអាចជាប់គុករាប់សិបឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស ហើយរហូតមកដល់ពេលនេះអ្នកសារព័ត៌មានត្រូវបានរារាំង។ សូមរំលឹកថា មនុស្សជាង ១១០០ នាក់ត្រូវបានសម្លាប់និងជាង ៨ពាន់នាក់ត្រូវចាប់ខ្លួន។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ៕ ប្រភព៖ Reuter

spot_img
×