Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងបរិបទកូវីដ១៩នេះ កំពង់ផែស្វយ័តភ្នំពេញនៅតែមានកំណើនកុងតឺន័រឆ្លងកាត់ប្រចាំឆ្នាំជាមធ្យមចន្លោះ ពី១៥ ទៅ១៨%

ភ្នំពេញ ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ មានកំណើនកុងតឺន័រឆ្លងកាត់ ជាមធ្យមប្រចាំឆ្នាំ ចម្លោះពី១៥ទៅ១៨ភាគរយ។ ជាក់ស្តែង នៅឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួនជាង២៨ម៉ឺន (២៨១,០៤៣) TEUs និងនៅឆ្នាំ២០២០ មានចំនួនជាង២៩ម៉ឺន (២៩០,៨៥៧) TEUs ទោះបីជាមានវិបត្តិ ដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

ការលើកឡើងរបស់ឯកឧត្តម ហ៊ឺ បាវី បានធ្វើឡើងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ទៀតថា បរិមាណកំណើននេះ ឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុប នៃចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងទី២ នាំឲ្យមានតម្រូវការធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ។​

ឯកឧត្តម បានឲ្យដឹងដែរថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន ប្រកបដោយនិរន្តភាព នៃអាជីវកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ ក្រៅពីគម្រោងអភិវឌ្ឍន៍ទីលាន នៅចំណតផែកុងតឺន័រ LM១៧ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន៧ទីតាំងផងដែរ។​

គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ទីតាំងនោះ រួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែរណបពហុបំណង TS១១, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕

×