Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េចទៀតហើយ! ក្រោយជួបព្យុះ​ភ្លៀង​កូនៗតុងទីន ផុស​ទារ​លុយ​ផ្អើល ស្រាប់​តែ សឿ សុធារ៉ា ទម្លាយ​យ៉ាង​​អារម្មណ៍​កំសត់​ថា…

spot_img

ប្រិយមិត្តជាច្រើនបានដឹងហើយ កាលពីពេលកន្លងទៅថ្មីៗនេះ តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ស្ទើរតែមិនចង់ជឿ ខណៈសុខៗស្រាប់តែមាននារីម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកផ្អើល ទាក់ទងរឿងរ៉ាវអ្នកនាង សុធារ៉ា លេងខូចធ្វើជាមេតុងទីនគ្មានការទទួលខុសត្រូវបង់លុយឲ្យកូនតុងទីន ដោយនារីរូបនោះបានអះអាងថា ព្យាយាមខលទៅមិនលើកសោះ និងឆាតក៏លែងតបទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងនោះ ក៏មានតារាកំប្លែង ស្រីពីន ក៏បានចេញមុខព្រលះទៅកាន់អ្នកនាង សឿ សុធារ៉ា ទាក់ទងរឿងតុងទីននេះយ៉ាងចាស់ៗដៃថា៖ «ខ្ញុំមិនព្រមទេ បើលុយខ្ញុំមិនទាន់បាន ខ្ញុំនឹងផុសបែបនេះរាល់ថ្ងែ មុខមាត់ និង តម្លៃរបស់បងស្រី មេតុងទីន សឿ សុធារ៉ា គ្មានមុខក្នុងសង្គមទេ បងកុំធ្វើអ៊ីចឹងអីបង បងនិយាយថាលុយប៉ុណ្ណឹង តែហេតុអីមិនឱ្យខ្ញុំមកបង? អូហ៍ បន្ថែមទៀតបង បងថាឱ្យខ្ញុំបង់បងតទៀតម៉េច បើបងសូម្បីតែលុយប៉ុណ្ណឹង បងមិនឱ្យខ្ញុំផង ចុះទម្រាំដល់ដាច់ លុយកាន់តែច្រើន តើបងឯងបានលុយពីណាឱ្យខ្ញុំ?»។

តែយ៉ាងណាមិញ ក្រោយរងព្យុះកូនៗតុងទីនបង្ហោះទារលុយ ឡើងល្បីខ្លាំងរួចមក ស្រាប់តែថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារហាក់តូចចិត្តនិងខ្លួនឯង ខំសាងអំពើល្អតាំងពីតូច ប៉ុន្តេ ពេលនេះ បែរជាជួបរឿងមិនល្អស្ទើរគ្រប់រឿង ជាពិសេសក្រោយវិលត្រឡប់ចូលសិល្បៈវិញ។ ក្នុងនោះ អ្នកនាង សុធារ៉ា បានសរសេររៀបរាប់យ៉ាងកំសត់ដូច្នេះថា៖ ​«មួយឆាកជីវិតខ្ញុំនេះ ខ្ញុំបានមានបំណងជួយចិញ្ចឹមមើលថែជីវិតគ្រួសារខ្ញុំទាំងអស់ ជាពិសេសគឺឳពុកម្តាយចាស់របស់ខ្ញុំ. គិតទៅខ្ញុំចេះជួយមនុស្សជុំវិញខ្លួនតាំងពីអាយុ6ឆ្នាំ ទោះបីថាការជួយតិចក្តីច្រើនក្តី ព្រោះខ្ញុំក្រដែរ. តែ នៅគ្រាចុងក្រោយនេះ

ខ្ញុំទើបបានចូលរួមក្នុងវិស័យសិល្បះវិញ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំមានបញ្ហាតិចតូច ខ្ញុំកំពុងបានព្យាយាមដោះស្រាយដោយមានទំនូលខុសត្រូវយ៉ាងប្រយត្ន័បំផុត ហើយខំទប់ទល់ណាស់ តែនៅទប់មិនជាប់ទៀត ព្រោះខ្ញុំចង់សុខ រស់នៅសាមញ្ញធម្មតាៗ តែពេលខ្ញុំខំតស៊ូឈានចូលសិល្បះវិញបែរជាមានរឿងគួរអោយខ្ញុំគិតពិចារណាទៅវិញ។

“តើអាចមានរឿងអ្វីនៅពីក្រោយខ្នង ក្រោយពេលខ្ញុំបានវិញត្រឡប់មកបំពេញការងារសិល្បះរបស់ខ្ញុំវិញដែលទេ….»។

ជុំវិញបញ្ហាលើកឡើងខាងលើនេះ គេក៏មិនដឹងថា អ្នកនាង សុធារ៉ា កំពុងជួបប្រទះរឿងអ្វីៗខ្លះ កំពុងតាមតោងជាប់ជីវិតរស់នៅបច្ចុប្បន្នរបស់អ្នកនាងនោះទេ។ ហេតុនេះ មានតែអ្នកនាង សឿ សុធារ៉ា ទេ ដែលអាចបកស្រាយបញ្ជាក់ឲ្យមហាជនបានដឹងច្បាស់ថា តើរឿងនោះជាអ្វី… ក្នុងគ្រួសារ ឬអ្នកខាងក្រៅជុំវិញ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×