Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់ចប់ទេ! ទ្រាំលែងបាន ម៉េង កែវពេជ្ជតា ព្រលះ​ខ្លាំងៗ ទៅកាន់​អ្នក​ទម្លាយការ​ពិត ម្ចាស់បទ «ជំនោរដើមខែ»​

spot_img

ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ជុំវិញរឿងរ៉ាវរវាងកំពូលតារាចម្រៀងជើងចាស់ ម៉េង ពេជ្ជតា និងតារាចម្រៀងស្រី បាន មុន្នីល័ក្ខ គឺក្រោយអ្នកនាង ពេជ្ជតា បានចោទប្រកាន់ មុន្នីល័ក្ខ យកបទចម្រៀងរបស់ខ្លួន ទៅច្រៀង Cover ឡើងវិញ ដោយគ្មានការអនុញ្ញាត និងពិសេសនោះ គឺមិនដាក់ឈ្មោះម្ចាស់ដើម​។ ពិតណាស់ ក្នុងចំណោមបទចម្រៀងដែល បាន មុន្នីល័ក្ខ យកបទអ្នកនាង ម៉េង ពេជ្ជតា មកច្រៀងគឺមានដូចជាបទ «ជំនោរដើមខែ» ជាដើម។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺក្រោយអ្នកនាង ម៉េង ពេជ្ជតា បានបង្ហោះព្រមាននឹងចាត់វិធានការផ្លូវច្បាប់ទៅលើ បាន មុន្នីល័ក្ខ ដោយគ្មានលក្ខខណ្ឌត្រឹមសុំទោស បើមិនលុបបទទាំងនោះចោលវិញ ស្រាប់តែផេកហ្វេសប៊ុកមួយឈ្មោះ ក្រុមព្រះសុរិយា បានទម្លាយចេញថា តាមពិតទៅ បទ «ជំនោរដើមខែ» គឺមិនមែនជាកម្មសិទ្ធិរបស់ ម៉េង ពេជ្ជតា នោះទេ ដោយម្ចាស់សំនៀងដើមនៃបទនេះគឺអ្នកស្រី ម៉ង សុខា។

តែទោះយ៉ាងណា ក្រោយឃើញផេកហ្វេសប៊ុកឈ្មោះ ក្រុមព្រះសុរិយា ចេញមកបកស្រាយ និងក៏ដូចទម្លាយឲ្យមហាជនបានដឹងពីម្ចាស់បទ «ជំនោរដើមខែ» ពិតប្រាកដ គឺអ្នកស្រី ម៉ម សុខា ដែលនាំឲ្យរឿងនេះកាន់តែវែងឆ្ងាយ ស្រាប់តែពេលនេះ អ្នកនាង ម៉េង ពេជ្ជតា ទ្រាំលែងបានៗ សកទៅកាន់ផេកខាងលើ ឲ្យបានដឹងច្បាស់ថា៖ មនុស្សព្យាបាទ​ ទោះយេីងមិនខុសក៏ប្រឹងសាងកំហុសអោយយេីងដែរ​ ។ ម្តងហេីយម្តងទៀត​ ។ សូមកុំសួរខ្ញុំថាកាលណាចប់​ ! មេីលទៅ​ តេីគេឬខ្ញុំមិនព្រមចប់​ ? លួចវាយប្រហារក្រោយខ្នងតែរហូតបែបនេះ​គេចង់ចប់ទេ​ ? ឯណាគំនិតអ្នកស្រលាញ់សិល្បៈ​ ? ឯណាគំនិតអ្នកអព្យាក្រឹត​ ? ខំអួតថាបង្កេីតស្ថាប័នស្រាវជ្រាវពីសិល្បៈដេីម្បីលេីកស្ទួយអ្នកសិល្បៈ​ធ្វេីស្អី​ បេីតាមចងអាឃាតអ្នក​សិល្បៈអត់ឈប់ឈរ​សោះអញ្ចឹង​ ? កាលមុន​មិនដឹងជាអ្នកណាទេ​ ចង់បំបាក់ខ្ញុំពេក​ ខំប្រឌិតថាខ្ញុំ​ចង់តណ្តេីមបទចម្រៀង​ ជំនោរដេីមខែដែលជាសំនៀងដេីមរបស់លោកស្រី​ ម៉ម​ សុខា​ មកធ្វេីជាកម្មសិទ្ធខ្លួនឯង​ ! ម៉េចក៏លេងទំលាក់ថ្មធំៗលេីគេម្ល៉េះ ? សមហេតុផលទេ​ ? សួរថាបេីខ្ញុំចង់បំបាត់ឈ្មោះគាត់មែន​ រឿងអីដែលខ្ញុំខំដាក់ឈ្មោះគាត់នៅជួរលេីខ្ញុំផង​ ? បទនេះខ្ញុំច្រៀងតាំងពី​ ៩៨​ បេីខ្ញុំមិនប្រាប់ថាជាបទគាត់​ក៏គ្មាននរណាដឹងដែរ​ ឯអ្នកដែលអួតយកមុខថាដឹងនោះគឺក្រោយខ្ញុំបង្ហោះទេ​ ។

ថ្វីត្បិតខ្ញុំមិនច្រៀងតាមទំនុករបស់គាត់ទាំងស្រុងតែខ្ញុំបានដាក់ឈ្មោះគាត់ពេញបង្ហាញពីក្តីគោរពម្ចាស់ដេីម​ ប៉ុន្តែនាង​បានមុន្នីល័ក្ខទៅវិញទេដែលយកបទខ្ញុំទៅច្រៀងទាំងស្រុង​ មិនមែន១បទ​គឺជិត២០បទ​មិនដែលដាក់ឈ្មោះខ្ញុំសោះ​ ជាក់ស្តែងបទជំនោរដេីមខែនេះក៏នាងមិនដាក់ទាំងឈ្មោះខ្ញុំ​ និងឈ្មោះលោកស្រី​ សុខា​ ប៉ុណ្ណឹងហេីយនៅមេីលមិនដឹងទៀតថានាងចង់គិតអ្វី​ ? តេីរវាងខ្ញុំ​ និងនាងបានមុន្នីល័ក្ខ​ អ្នកណាដែល​មានគំនិតអាក្រក់មុខក្រាស់ចង់ធ្វេីជាម្ចាស់បទគេដោយអត់ខ្មាសអៀន​ ? ល្មមៗបានហេីយ កុំពូកែបង្វែរសាច់រឿងអោយគេខឹងខ្ញុំ​ពេក ចេះខ្លាចបាបផង​ ជាពិសេសខ្ញុំមិនចង់អោយក្រុមគ្រួសារអ្នក​ស្រី​ ម៉ម​ សុខា​ យល់ខុសហេីយអន់ចិត្តចំពោះខ្ញុំដែលការពិតខ្ញុំជាអ្នកខំលេីកតម្កេីងលោកស្រីតាំងពីគ្មាននណាម្នាក់ដឹងសោះនោះទេ​ ។ ខ្ញុំក៏ធ្វេីការសូមអភ័យ​ទោសដល់ដួងវិញ្ញាណក្ខ័ន​របស់លោក​ស្រី​ និងសោកស្តាយផង​ ដែលគ្រាន់តែខ្ញុំចង់លេីក​ស្ទួយឈ្មោះរបស់លោកស្រីកុំអោយគេភ្លេចសោះ​ ក៏អាចអោយក្រុមពាលមិនខ្លាចបាបឆ្លៀតចូលមកហែកហួរយកចំណេញទៅកេីតដែរ​។ ច្រេីនថ្ងៃហេីយដែលអ្នកតែងព្យាយាមលាបពណ៌អោយខ្ញុំ​ ខ្ញុំមិនដែលតប​ ហេីយដែលខ្ញុំមិនតប​ មិនមែន​ព្រោះពួកអ្នកនិយាយត្រូវទេ​ តែព្រោះខ្ញុំដឹងថា .​ ​នេះជាល្បិចរបស់ពួកអ្នកអូសបន្លាយអោយក្លាយជាជម្លោះតភាគដេីម្បីចំណាប់អារម្មណ៍ ។ .​ ពួកអ្នកមានបំណងអូសខ្ញុំអោយក្លាយជាតួកំណាចក្នុងរឿងស្រីមាយាដកខ្ញីរបស់ពួកអ្នក​ ។ .​ ពួកអ្នកចង់អោយខ្ញុំហត់​ អស់កម្លាំង​ ហេីយទម្លាក់ចោលកា​រតស៊ូមតិនេះ​ .​ ពួកអ្នកចង់អោយមហាជនភ្លេចពីចំនុចចាប់ផ្តេីម​ពិតប្រាកដ​ ដែលដំបូងខ្ញុំគ្រាន់តែចង់បង្ហាញគំរូទៅកាន់អ្នកដែលយកបទចម្រៀងគេទៅច្រៀងថាគួររៀបចំបែបណា​ សរសេរឈ្មោះម្ចាស់គេយ៉ាងម៉េចដូចដែលខ្ញុំធ្វេីជាគំរូអោយមេីល មិនមែនខ្ញុំតណ្តេីមធ្វេីជាម្ចាស់បទទេ​ ​ .​ ពួកអ្នកចង់អោយគេភ្លេចពីកំហុសដ៏ធំរបស់​នាង​បាន​ មុន្នីល័ក្ខមួយទៀត​ ដែលលួចយកបទចម្រៀងខ្ញុំជិតម្ភៃបទទៅច្រៀងលក់ដូរមិនសុំ​ មិនដាក់ឈ្មោះខ្ញុំជាម្ចាស់​ ហេីយខំលេីកយករឿងចម្រូងចម្រាស់ពីបទចម្រៀង​ ជំនោរដេីមខែ​ តែមួយបទនេះវិញដេីម្បីបន្លំអោយកំហុសធំរបស់នាងប្រែជាស្រាល​ ។ នេះគឺជាល្បិច​ថ្មីអោយម្ចាស់ស្នាដៃក្លាយជាបិសាច​ឯ​ អ្នកលួចក្លាយជាហង្ស​ ។ ល្បិចថោកៗបែបនេះគឺចង់យកជេីងរាទឹក​និងចង់បំបាក់ខ្ញុំអោយអស់កម្លាំងបោះបង់ការទាម​ទារសិទ្ធជា​ម្ចាស់បទរបស់ខ្ញុំ​ ។​

អ្នកនាង ម៉េង ពេជ្ជតា នៅបានដាក់បន្ថែមថា សុទ្ធតែជាមនុស្សប្រុស​ តែចោមរោមធ្វេីបាបស្រ្តីម្នាក់​ វាមិនបង្ហាញពីភាពអស្ចារ្យទេ​ តែវាបង្ហាញថាពួកអ្នកកំសាក​ ពួក​អ្នកគួរ​តែស្លៀក​សារុងវិញត្រូវជាង​ !​ ល្មមឈប់បានឬនៅ​ ? បេីមិនខ្មាស់ខ្ញុំទេ​ អ្នកគួរចេះខ្លាចចិត្តមហាជន​ និងអ្នកគាំទ្រដែលខ្លះគាត់ខំបរិច្ចាថវិការដេីម្បីទ្រទ្រង់​ព្រោះតែការជឿជាក់លេីសម្តីអួតរបស់អ្នកថាស្រលាញ់​ការពារសិល្បៈ​ តែធាតុពិតពួកគាត់មិនដឹងថាអ្នកកំពុងតាមក្តិចត្រួយរោយម្ទេសលេីសិល្បៈការនីរូបនេះរហូតមកទេ។ ពិតទេ​ដែលគេថាអ្នកមិនបានធ្វេីការអោយត្រូវនឹងទិសដៅ​ និងមិនគោរពវិជ្ជាជីវៈ​ តែអ្នកបែជាចាំតែវាយប្រហារសិល្បៈណាដែលខ្លួនស្អប់តាមចិត្តគំនុំព្រោះតែអ្នកតាមផ្ចាញ់គេមិនបាន​?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×