Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរសោះ! ទ្រី សុផានិត ឈឺចាប់ខ្លាំងពេក ទ្រាំលែងបាន ចុងក្រោយ ក៏ដាច់ចិត្តធ្វើរឿងបែបនេះ….

spot_img

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ អ្នកស្រី ទ្រី សុផានិត ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកស្រី ទ្រី ដាណា ហើយកាលពីប្រហែលជាងកន្លះឆ្នាំមុន បងប្អូនអ្នកទាំងពីរ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលពេញហ្វេសប៊ុក គឺនៅពេលដែលអ្នកស្រី ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីទទួលបណ្តឹងរបស់អ្នកស្រី ទ្រី ដាណា ជុំវិញរឿងបរិហាកេរ្តិ៍ ហែកហួរបងប្អូនខ្លួនឯង ដែលផ្តើមចេញគឺគ្មានអ្វីរឿងរកស៊ីមើលមុខគ្នាមិនត្រង់។

ពិតណាស់ ក្រោយត្រូវប្អូនស្រីប្រគល់ឲ្យសមត្ថកិច្ចចាប់ខ្លួន រហូតសន្លប់ផ្អើលពេញក្នុងតុលាការ គេសង្កេតឃើញថា ក្រោយៗមក អ្នកស្រី ទ្រី សុផានិត ហាក់ពុំសូវចេញមុខនៅលើហ្វេសប៊ុកដូចមុនៗនោះទេ ដោយរក្សាភាពស្ងប់ស្ងាត់ ក្រោយធ្វើការសុំទោស និងបានដឹងរាល់កំហុស ដែលបានធ្វើដាក់ទៅលើប្អូនស្រី។

តែទោះយ៉ាងណា ក្នុងរយៈពេលចុងក្រោយនេះ គេហាក់ឃើញអ្នកស្រី ទ្រី សុផានិត តែងបង្ហោះសារបង្ហាញអារម្មណ៍មិនសប្បាយចិត្តសោះ ដោយពុំដឹងថាជាមានរឿងអ្វីនៅក្នុងគ្រួសារទៀតនោះទេ។ ជាក់ស្តែង ថ្មីៗនេះ ទ្រី សុផានិត បានបង្ហោះដូចជាថា ទ្រាំៗទៅទោះជីវិតយើងគ្មានអ្នកលើកទឹកចិត្តគ្មានអ្នកខ្វល់ក៏ប្រឹងដើម្បីខ្លួនឯងកុំបាក់ទឹកចិត្ត ត្រូវញញឹមលើកទឹកចិត្តខ្លួនឯង មិនដឹងថ្ងៃណាបានឡាយទេនឹកណព្វណព្វណាស់។

ប៉ុន្តែ ក្រោយរំលងបាន១ថ្ងៃ ស្រាប់តែ ទ្រី សុផានិត បានបង្ហោះរូបភាពថតសខ្មៅ១សន្លឹក ដាក់អក្សរ Rip ខ្លួនឯង និងថែមទាំងសរសេរបញ្ជាក់បន្ថែមឡើងញាក់សាច់ថា៖ «មិនឃើញផុសមិនឃើញស៊ែមិនឃើញខំមិន កុំឆ្ងល់អីម្ចាស់អាខោនស្លាប់បាត់ហើយ RIP»។

ជាមួយការផុសបែបនេះ មហាជនជាច្រើនពិតជាមានការងឿងឆ្ងល់ជាខ្លាំងតែម្តង។ ហើយក្នុងនោះ មនុស្សជាច្រើនពុំពេញចិត្តចំពោះទង្វើប្រមាថជីវិតខ្លួនឯងបែបនេះឡើយ ដោយគេបានដាក់ឲ្យបែបនេះថា៖ «មេីលងាយជីវិតម៉េស តិចទៅមែនទៅ, ត្រូវការហៅអ្នកផឹក កំដរខ្មោចងាប់ទេហ្នឹង, ពិធីបុណ្យសព មានកម្មង់ស្រាបៀរអត់ ខ្ញុំចង់ចូលរួមដែរ។ រីឯអ្នកខ្លះទៀតក៏បានពន្យល់ណែនាំថា៖ «ធ្វើមនុស្សត្រូវចេះគិតអោយវែងឆ្ងាយ ជាពិសេសគឺត្រូវចេះអាណិតកូនផង កុំយករឿងទុក្ខសោកដាក់ខ្លួនច្រើនពេក ខ្ញុំកើតមកអាក្រក់អត់លុយ ហេតុអីបានខ្ញុំចង់រស់នៅបានយូរ ចុះអ្នកវិញមានលុយសម្រស់ក៏ស្អាត ហេតុអីអ្នកចង់ស្លាប់ខ្លាំងម្ល៉េះ, សូមកុំយកការស្លាប់រស់មកលេងសើចចឹង ចាស់ៗលោកពោលថាវាជាប្រផ្នូល ដ៏អាក្រក់មួយ, ការស្លាប់មិនមែនជាច្រកចេញល្អ រឿងអ្វីក៏អាចដោះស្រាយបានដែរ អ្នកណាក៏មានទុក្ខដែរ ធ្វើអ្វីមួយត្រូវតែចេះគិតផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×