Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីនគាំទ្រកិច្ចព្រមព្រៀងអនុតំបន់នុយ ក្លេអ៊ែររបស់អូស្ត្រាលី ដើម្បីប្រឆាំងឥទ្ធិពលចិន

ហ្វីលីពីនកំពុងគាំទ្រភាពជាដៃគូដល់ការពារជាតិថ្មី រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយហ្វីលីពីនសង្ឃឹមថា ប្រទេសទាំងបីនេះអាចរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលជាទស្សនៈផ្ទុយស្រឡះពីប្រទេសជិតខាង។

សម្ព័ន្ធមិត្តនឹងឃើញអូស្ត្រាលីទទួលបានបច្ចេកវិទ្យាក្នុងការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី ២១ ខែកញ្ញាម្សិលមិញថា ការពង្រឹងសមត្ថភាពសម្ព័ន្ធមិត្ត ជិតឆ្ងាយនៅក្រៅប្រទេសគួរតែស្តារនិងរក្សាតុល្យភាពជាជាងធ្វើឱ្យមានអស្ថិរភាព។

បើតាម សុន្ទរកថារបស់លោក Locsin ចុះថ្ងៃទី ១៩ ខែកញ្ញា គឺខុសគ្នាពីជំហររបស់ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីដែលបានបន្លឺសំឡេងរោទិ៍ឡើង(សម្លេងមិនពេញចិត្ត)អំពីនាវាមុជទឹកថាមពលនុយក្លេអ៊ែរ ចំពេលមានការប្រកួតប្រជែងមហាអំណាចនៅអាស៊ីអាគ្នេយ៍។

លោក Locsin បាននិយាយថា បើគ្មានវត្តមានអាវុធនុយក្លេអ៊ែរពិតប្រាកដទេ ចលនា AUKUS (សម្ព័ន្ធមិត្តលោកខាងលិច) នឹងមិនរំលោភលើសន្ធិសញ្ញាឆ្នាំ ១៩៩៥ ដើម្បីរក្សាអាវុធនុយក្លេអ៊ែរចេញពីអាស៊ីអាគ្នេយ៍ឡើយ។

ជាការកត់សម្គាល់ សមុទ្រចិនខាងត្បូងនៅតែជាប្រភពដែលមានភាពតានតឹងដោយសហរដ្ឋអាមេរិកដែលជាដៃគូសន្ធិសញ្ញាការពារជាតិរបស់ហ្វីលីពីននិងសម្ព័ន្ធមិត្តលោកខាងលិចតែងតែធ្វើប្រតិបត្តិការ សេរីភាពនាវាចរណ៍ ដែលចិនបានបញ្ចេញប្រតិកម្មដោយពាក្យសម្តី និងសកម្មភាពបែបកំហឹង។

ប្រទេសចិនមើលឃើញថា សមុទ្រចិនខាងត្បួងនៅតែមានការជ្រៀតជ្រែកពីប្រទេសក្រៅ នៅក្នុងដែនទឹកដែលខ្លួនអះអាងថា ជារបស់ខ្លួននៅក្នុងជម្លោះជាមួយរដ្ឋនៅតាមតំបន់ឆ្នេរសមុទ្រផ្សេងទៀតដូចជា ហ្វីលីពីននិងវៀតណាមដែលបានចោទប្រកាន់ចិនពីការយាយីអ្នកនេសាទនិងសកម្មភាពថាមពល៕ ប្រភព៖ រ៉យទ័រ

×