ប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ជឿថាបានដឹងហើយ ចំពោះរឿងដ៏ចម្លែករបស់ អ្នកស្រី ទ្រី សុផានិត បងស្រីបង្កើតអ្នកស្រី ទ្រី ដាណា ដែលសុខៗ ស្រាប់តែបង្ហោះរូបភាពខ្លួនឯងបានស្លា.ប់បាត់ទៅហើយ ដែលធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះតែមិនបានបញ្ជាក់រឿងពិតអ្វីឲ្យដឹងប្រាកដ ក្រោយបានបង្ហោះសារបែបនេះថា «ឱខ្សែជីវិតមនុស្សអើយ ហេតុអីមិនអោយក្តីសុខអោយច្រើនៗ មិចក៏ជួបទេរឿងប្រះឆា ឈឺចាប់ខ្លោចផ្សាមិនចេះចប់ ខ្ញុំហត់ហើយដឹងទេ? ខ្ញុំសួរខ្លួនឯងថាតើទ្រាំបានប៉ុណ្ណាទៀត រឿងខ្លះនិយាយមិនចេញទុកទោម្និញតែម្នាក់ឯង ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង»។
តែទោះយ៉ាងណា នៅពេលនេះ មហាជនអាចនឹងយល់កាន់ច្បាស់ហើយ ជុំវិញការបង្ហោះរូបប្រមាថជីវិតខ្លួន ហាក់មិនចង់រស់នៅតទៅទៀត គឺអាចច្បាស់ណាស់ដោយសារជម្លោះក្នុងគ្រួសារ ឈានដល់ដំណាក់កាលចែកផ្លូវជាមួយប្តី ហើយនៅពេលនេះ អ្នកស្រី ទ្រី សុផានិត សូម្បីតែដើរចេញតែខ្លួនទទេ ជាមួយកូនៗប៉ុណ្ណោះ។
ជាក់ស្តែង នៅមុននេះបន្តិច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី ទ្រី សុផានិត បានបង្ហោះសារយ៉ាងកំសត់ជាបន្តថាយ៉ាងដូច្នេះថា៖ «ពេលដែលខ្ញុំដើរចេញទាំងដែលមិនទាមទារអ្វីទាំងអស់ សុំត្រឹមតែយុត្តិធម៌បន្តិចបន្តួចឱ្យកូនស្រីរបស់ខ្ញុំក៏វាមិនឱ្យ នេះហើយមកពីខ្ញុំជាមនុស្សល្ងង់ អ្នកឯងធ្វើដាក់ខ្ញុំឈឺចាប់វេទនា តែខ្ញុំអាហោសកម្មឲ្យតែកម្មមិនព្រលែងអ្នកឡើយ រង់ចាំទទួលកាន់ទៅឯង ទៅវត្តធ្វើបុណ្យធ្វើទានឱ្យចៀសផុតពីមនុស្សអាក្រក់ដូចវា សូមកុំអោយឃើញមុខវាជារាងរហូត នៅមានរឿងច្រើនទៀតដែលខ្ញុំចង់និយាយតែសុំពេលធ្វើចិត្តឲ្យត្រជាក់ និយាយឲ្យវាឈឺចាប់ឆ្អែតបាយមួយជីវិត ឯងហ្នឹងទទួលផលកម្ម ព្រោះខ្ញុំធ្វើអ្វីតែងតែគិត ព្រោះធ្លាប់ធ្វើខុស ខ្ញុំត្រូវតែគិតឱ្យច្បាស់មុននឹងធ្វើអ្វីមួយ»។
អ្នកស្រី សុផានិត បានបង្ហោះទាំងក្តីឈឺចាប់បន្តទៀតថា៖ «វាដឹងថាខ្ញុំគ្មានបងប្អូនគ្មានឪពុកម្ដាយ ពេលខ្ញុំចេញទៅដូចទូកកណ្ដាលទន្លេតែវាមិនខ្វល់ទេ វាដឹងខ្ញុំពុងឈឺវាមិនអោយអ្វីខ្លះដើម្បីមើលខ្លួននិងកូនស្រី ពេលដែលដល់ចំនុចសូន្យទើបដឹងថាមានមិត្តពិតប៉ុន្មាននាក់ អគុណមិត្តល្អ»។
ជាមួយគ្នានេះផងដែរ មហាជនមួយចំនួន បានដាក់ការងឿងឆ្ងល់ថា ហេតុអ្វីបងប្អូនស្រីបង្កើតទាំងពីរនេះ បានកំពុងជួបរឿងប្រេះឆាជីវិតប្តីប្រពន្ធ ហាក់ស្របពេលជាមួយគ្នាម្ល៉េះ តើវាជាការពិត ឬគ្រាន់តែសម្តែងយ៉ាងណា។ តែទោះយ៉ាងណា បើសិននេះជារឿងកើតឡើងពិត មហាជនសូមសម្តែងក្តីសោកស្តាយ និងសូមផ្តល់កម្លាំងចិត្តឲ្យអ្នកស្រី ទ្រីសុផានិត ស៊ូៗឡើង ដើម្បីកូនៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











