Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ សាយ សោភា អគ្គនាយិការ នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ចុះ​ចែកអំណោយ​ដល់​អង្គការកុមារកំព្រា ទុរគតចំនួនពីរ ខណៈ​កំពុង​ជួប​ការខ្វះខាត

spot_img

ភ្នំពេញ៖ លោកជំទាវ សាយ សោភា អគ្គនាយិការ នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា និងគណៈគ្រប់គ្រង កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយប្រគល់ជូន លោកស្រី ម៉ម សុម៉ាលី ប្រធាន អង្គការ អាហ្វេស៊ីប កម្ពុជា ដែលរួមមាន៖ ថវិកា ចំនួន ១១លាន ៥សែនរៀល (ក្នុងនោះ សម្រាប់ យុវតីនិស្សិត ១១នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល, កុមារីសិក្សាពីថ្នាក់ទី៩ ដល់ទី១២ ចំនួន២៥នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល, កុមារីតូចៗ ចំនួន១០០នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល កុមារីសិក្សាពីថ្នាក់ទី៩ ដល់ទី១២ ចំនួន២៥នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល, បុគ្គលិកអង្គការ ៨នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និង ១លានរៀល សម្រាប់អង្គការ), កង់ចំនួន ៥០គ្រឿង, អង្ករ ១តោន ទឹកផ្លែឈើ ១០កេះ ទឹកសុទ្ធ ១០កេះ មី ១០កេះ នំ ៣០០កញ្ចប់។

ជាមួយគ្នានោះផងដែរ លោកស្រី ម៉ម សុម៉ាលី ប្រធាន អង្គការ អាហ្វេស៊ីប កម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកជំទាវ សាយ សោភា និងគ្រួសារ ដែលបានចំណាយថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈអង្គការ អាហ្វេស៊ីប កម្ពុជា ស្របពេលដែល អង្គការកំពុងមានការខ្វះខាត ហើយនេះជាកាយវិការឆ្លុះបញ្ចាំង ពីការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

លោកស្រី ម៉ម សុម៉ាលី ក៏បានជូនពរ លោកជំទាវ និងគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទេពត្តា ជួយថែរក្សា ឱ្យរួចផុតពីជំងឺកូវីដ១៩ផងដែរ។

បន្ទាប់មក នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ភឺន ផល្លា និង លោកជំទាវ សាយ សោភា ក៏បានបន្តចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ដែលរួមមាន៖ អង្ករចំនួន១០បាវ កង់ចំនួន១០ មីជាតិ១០កេស ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេស នំស្រួយ៤កញ្ចប់ធំ ថវិកាចំនួន១លានរៀល និងព្រមទាំងចែករំលែកនូវថវិកាចំនួន ៤ ម៉ឺនរៀល ក្នុងម្នាក់ៗ ទៅដល់សិស្សចំនួន ២៦នាក់ និង ថវិកាមួយចំនួនទៀតដល់បុគ្គលិកផ្ទាល់នៅអង្គការនេះទៀតផងដែរ។

ឯកឧត្តម និង លោកជំទាវ ក៏បានផ្តល់នូវដំបូន្មានល្អៗ ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាស្ពានចម្លងអនាគតរបស់ពួកគេឲ្យមានពន្លឺរស្មី៕ រក្សាសិទ្ធិដោយ៖ CEN

spot_img
×