Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ទ្រីភាព ទទួលបានសិទ្ធិវិនិយោគ នៅកោះទន្សាយរយៈពេល ៥០ឆ្នាំ

spot_img

កំពត៖ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន ទ្រីភាព ទទួលបានសិទ្ធិវិនិយោគកោះទន្សាយពីរាជរដ្ឋាភិបាល លើផ្ទៃដីទំហំជាង ១៤៤ហិកតា រយៈពេល ៥០ឆ្នាំ ដើម្បីអភិវឌ្ឍន៍កោះនេះឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកាន់តែទាក់ទាញនាពេលអនាគត។

លោក ឡាយ ថារ័ត្ន តំណាងក្រុមហ៊ុន ទ្រីភាព កោះទន្សាយ រីសត បានឲ្យដឹងថា ក្រុមហ៊ុនបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចំណាយវិនិយោគនៅកោះទន្សាយនេះជាង ១៣០លានដុល្លារ។ ក្រុមហ៊ុនមានបំណងអភិវឌ្ឍន៍កោះទន្សាយ ឲ្យក្លាយទៅជាទីក្រុងរណបថ្មី ដែលទាក់ទាញវិស័យទេសចរណ៍ មកទស្សនា ឲ្យកាន់តែច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

តំណាងក្រុមហ៊ុន ទី្រភាព បានបន្តថា ការវិនិយោគលើកោះទន្សាយ គឺយើងអភិវឌ្ឍន៍ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ហើយយើងអនុវត្តន៍នូវគោលការណ៍ រក្សានូវគម្របព្រៃឈើឲ្យបានលើសពី ៦០% និង គ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥, បឹងហ្គាឡូ, ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរ ជាដើម។ ក្រៅតែពីគម្រោងវិនិយោគនៅលើកោះទន្សាយនេះ ក្រុមហ៊ុន ក៏កំពុងរៀបចំគម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ ៥នៅក្រុងកែប ដែលមានឈ្មោះថា ទ្រីផាលេស អូតែល ផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគចំនួនពីរនៅលើកោះទន្សាយ ក៏ប៉ុន្តែនៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាលក៏សម្រេចដកសិទ្ធិវិនិយោគមកវិញ ក្រោមហេតុផលថា ក្រុមហ៊ុនទាំងនេះ មិនធ្វើការអភិវឌ្ឍអ្វីទាល់តែសោះ ដោយប្រគល់ទៅឲ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយរីស៊ត ធ្វើការអភិវឌ្ឍជំនួសវិញ នៅឆ្នាំ ២០១៩កន្លងទៅ៕

spot_img
×