នេះជារឿងដ៏គួរឲ្យសោកស្តាយមួយ ខណៈដែលបានដឹងថាអ្នកគ្រូម្នាក់បានបាត់បង់ជីវិតទាំងខ្លួននៅក្មេងល្ហក់ និងអ្វីដែលគួរឲ្យសង្វេគនោះ គឺអ្នកគ្រូបានលាចាកចោលកូនប្រុសតូច ឲ្យកំព្រាគ្មានម្តាយហៅ ថ្នាក់ថ្នមទៀតឡើយ។
យ៉ាងណាមិញ បើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះ ប៊ុន្នី ចលនៈទ្រព្យ សៀមរាប បានរៀបរាប់ទាំងក្តីសោកសៅថា៖ « RIP ប្អូនស្រី សូមប្អូនស្រីទៅបានសុខលោកខាងមុខ
មួយឆ្នាំបាត់បង់មនុស្សជាទីស្រលាញ់ របស់ក្រុមគ្រួសារដល់ទៅបីនាក់អាណិតកូន សុត ណាស់
សូមបញ្ជាក់ពិធីបុណ្យសព្វធ្វើឡើងនៅខាងជើងវត្តលលៃ ភូមិ លលៃ ឃុំ បាគង ស្រុក ប្រាសាទបាគង
សូមបន្ថែមដោយសារមិនបានតបខំមិនបងប្អូន
ជំងឺប្អូនស្រីគាត់កើតទឹកនោមប្រៃនឹងជំងឺផ្សេងទៀត»។
បន្ទាប់ពីបានឃើញការបង្ហោះបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការចូលរួមសោកស្តាយជាពន់ពេក ព្រោះតែមិននឹកស្មានដល់ថា អ្នកគ្រូម្នាក់បានលាចាកលោកទៅទាំងវ័យក្មេងបែបនេះសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






