Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយគេថា អាត្រឹមត្រូវ មិនចេះផឹកស៊ី សុខចិត្តទុកលុយទិញរបស់ឲ្យប្រពន្ធប្រើ តែសង្ស័យលុយឈ្នះជល់មាន់ ស្រាប់​តែ​សម៉ី​ខ្លួន​ឆ្លើយ​តប​ថា….

មនុស្ស២នាក់ បានជួបគ្នា រហូតនៅទីបំផុត ក្លាយជាប្តីប្រពន្ធគ្នា គឺមិនមែនជារឿងគាប់ជូននោះទេ តែអាចនិយាយបានថាជានិស្ស័យ បើទោះជានៅឆ្ងាយពីគ្នាយ៉ាងណា ក៏គង់តែអាចជួបគ្នាបានដែរ។ ហេតុនេះហើយ បើយើងម្នាក់ៗបានជួបគ្នាជាគូជីវិត យើងគួរចេះថែរក្សា និងអធ្យាស្រ័យអត់ឱនអោយគ្នា ទេីបជីវិតទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ។ លើសពីនេះ បើយើងជាមនុស្សមានចរិតចាស់ទំ ចេះចង់មានចង់បាន គិតតែខំប្រឹងរកស៊ី ជាពិសេស ចៀសបានរឿងសប្បាយផឹកស៊ី សេពគប់បនភឿនមិនល្អ នោះគឺរឹតកាន់តែល្អ ជាពិសេសសម្រាប់សុភាពនារី ដែលចង់បានគ្រួសារបែបនេះ។

ដោយឡែក ងាកមកចាប់អារម្មណ៍គូស្នេហ៍មួយគូនេះវិញ ឃើញថាបានកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ ខណៈដែលបុរសជាប្តីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Guppy Kh បានបង្ហោះសំណេរយ៉ាងប្លែកហាក់បាញ់ចំៗ ទៅកាន់អ្នកដើរផឹកស៊ីមិនសូវខ្វល់ប្រពន្ធ ឬមិនខ្វល់ភាពមានបាន យ៉ាងដូច្នេះថា៖ «សុខចិត្តអោយគេថាអន់មិនចេះផឹក តែទុកលុយទិញរបស់អោយប្រពន្ធប្រើ 2300$ អរគុណដែលតែងតែនៅក្បែរនិងលើកទឹកចិត្តបង មុនពេលស្គាល់រូបគាត់ខ្ញុំមិនដែលបានកាន់លុយ1000$ក្នុងដៃទេ តែពេលមានវត្តមានគាត់ចូលមកក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានកាន់លុយ ម៉ឺនដុល្លារ​»។

តែទោះយ៉ាងណា ក្នុងចំណោមមនុស្សភាគច្រើន ដែលបានសរសើរគាំទ្រគំនិតដ៏ល្អនេះ ក៏មានមនុស្សប្រុសមួយចំនួនតូច បានចំអកឲ្យថា បុរសខាងលើចេញមកនិយាយបែបនេះ ធ្វើដូចខ្លួនឯងជាមនុស្សត្រឹមត្រូវណាស់អុីចឹង។

ក្រោយឃើញមនុស្សមួយចំនួន បានរិះគន់ថាខ្លួនជាមនុស្សហាក់ត្រឹមត្រូវណាស់ ស្រាប់តែម្ចាស់គណនីខាងលើ បានឆ្លើយតបទៅវិញថា៖ «ដោយសារផុសមួយនេះមានបងប្អូនយើង ស៊ែរច្រើនរហូតដល់2k ជាង ហើយក្នុងនោះដែរឃើញថា99%គឺសសើរ តែមាន មួយចំនួនតូចគិត អវិជ្ជមាន ថាលុយដែរខ្ញុំទិញរបស់អោយប្រពន្ធខ្ញុំបានមកពីការឈ្នះមាន់ជល់😢 ខ្ញុំអ្នកបោះដុំមាន់ លម្អ នឹងមាន់ខ្មៅពូជមាន់ស្រុកក្រៅ ខ្ញុំមិនលេងល្បែងស៉ីសង អីទេ😞 ហើយប្រុសខ្លះស៊ែច្រណែនឌឺ ដងថាខ្ញុំអាត្រឹម ត្រូវ 😒 ខ្ញុំមិនមែនមិនចេះផឹកស្រាបៀទេគឺមិនផឹកព្រោះស្តាយលុយព្រោះរកមកលំបាកណាស់ តាំពីខ្ញុំចាប់ដៃជាមួយប្រពន្ធខ្ញុំមកចូល5ឆ្នាំហើយតែខ្ញុំផឹកស្រាបៀ បានប្រហែល3-4ដងទេ ហើយម្តងៗផឹកតែ១កំប៉ុងប៉ុណ្ណោះ ប្រពន្ធភាគច្រើនគឺមិនចង់អោយប្តីផឹកទេព្រោះមិនសល់លុយហើយវាអាចបង្កហឹង្សាក្នុងគ្រួសារទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×