Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ ស្រីមុំ វ័យ ៤៨ ឆ្នាំហើយ តែសម្រស់​នៅ​តែខ្ញង់ រីឯច្រៀងវិញ​សំឡេង​ឡើង​ពិរោះ​ស្រួយស្រែស (វីដេអូ)

ប្រិយមិត្តជាច្រើន បានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បើទោះជាឃ្លាតចាកឆ្ងាយពីសិល្បៈ ទៅរស់នៅឯសហរដ្ឋអាមេរិក អស់រយៈពេលប្រមាណជាង ២០ ឆ្នាំ ហើយក្តី ក៏តារាស្រីពោរពេញដោយសមត្ថភាព និងទេពកោសល្យសម្តែងក្នុងកាយវិការដ៏ក្រមិចក្រមើមរូបនេះ គឺនៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាពិសេស គឺនៅតែបានទស្សនាយ៉ាងជក់ចិត្ត ជាមួយស្នាដៃសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដែលអ្នកនាងបានបន្យល់ទុកដល់ក្មេងៗជំនាន់ក្រោយ បានទស្សនាកម្សាន្ត។

គួររម្លឹកថា តារាសម្តែងដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងទសវត្សរ៍ ៨០ និង ៩០ រូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីថ្មីឯនាយសមុទ្រ (សហរដ្ឋអាមេរិក) គឺតាំងពីអំឡុងឆ្នាំ ១៩៩៤ មកម្ល៉េះ ដោយអ្នកនាងបានបោះបង់ការសម្តែងទាំងស្រុង នៅប្រទេសកម្ពុជា។ តែទោះយ៉ាងណា តារាសម្តែងថ្ពាល់ខួច សុខ ស្រីមុំ គឺនៅតែបានបន្តជាអាជីពអ្នកចម្រៀង នៅទឹកដីសហរដ្ឋអាមេរិក រួមជាមួយសិល្បៈករខ្មែរមួយចំនួននៅទីនោះផងដែរ។

ពិតណាស់ បើគិតក្នុងឆ្នាំកំណើត ១៦៧៣ នោះមកដល់ឆ្នាំ២០២១ នេះ អ្នកនាង សុខ ស្រីមុំ មានអាយុ ៤៨ ឆ្នាំ ហើយ។ ប៉ុន្តែ បើទោះជាវ័យកាន់តែជ្រេបន្តិចក្តី តែសម្រស់របស់អតីតតារាភាពន្តរូបនេះ គឺនៅតែស្រស់ស្អាត ខ្ញង់ដដែល ពោលគឺហាក់មិនប្រែប្រួលទៅតាមវ័យប៉ុន្មាននោះទេ។

ដោយឡែក​ថ្មីៗនេះ អ្នកនាង សុខ ស្រីមុំ បានធ្វើឲ្យហ្វេនៗភ្ញាក់ព្រឺតតែម្តង ខណៈបានបញ្ចេញវីដេអូក្នុងពិធីជប់លៀងមួយតាំងពីថ្ងៃទី៤ ខែកក្កដា ដោយបានបកស្រាយចម្រៀងដោយផ្ទាល់មួយបទយ៉ាងកំសត់។ រីឯ អ្នកលេងបណ្តាញសង្គមវិញ បានលើកសរសើរថា សុខ ស្រីមុំ ពុំត្រឹមសំឡេងពិរោះទេ តែសម្រស់វិញក៏នៅចាំទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×