ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលទៀតហើយ ក្រោយស្រ្តីម្នាក់នៅអាមេរិក បានចេញមកការពារក្រុមហ៊ុន វិមានរចនា ថារកស៊ីទៀងត្រង់ មិនបានទៅបោកប្រាស់អ្នកណានោះឡើយ។ ដោយស្រ្តីរូបនេះ បានអះអាងថា ខ្លួនជាលំដាប់ Level សាខា កាត់សិទ្ធិផ្តាច់ខលឡឺជេន (collagen) មួយប្រទេសអាមេរិក ហេតុនេះ គឺមានតែរូបនាងទេដែលមានសិទ្ធិលក់ឲ្យសាខាក្រោមៗបន្ត ដោយពុំមាននាង ចៅម៉ែ ពាក់ព័ន្ធឡើយ។
តែទោះយ៉ាងណា ក្រោយឃើញស្រ្តីរូបនេះ បានចេញមកការពារក្រុមហ៊ុន យាយ៣១ បែបនេះ ស្រាប់តែស្រ្តីម្នាក់នៅអាមេរិកដូចគ្នា បានចេញមកទម្លាយខ្ទេច រឿងអ្នកសាខាថ្នាក់លើម្នាក់ មានជម្លោះជាមួយនាង ចៅម៉ែ បែកអូរហូរស្ទឹង ពាក់ព័ន្ធរឿងរកស៊ីបោកប្រាស់។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Chanthy Vorn បានចំអកឲ្យស្រ្តីរូបនោះ ដោយបានដាក់ឡើងកប់ៗថា៖ «អត់ដែលដឹងសោះពួកមីបោក នាំគ្នាចេញមកនិយាយកុហកទាំងអស់និយាយឡើងញរ័មាត់ មើលមុខ អ្នកមានលុយ 5លានទិញអាញ្ញាប័ណ្ណច់អាមេរិច អោយហើយទៅ ដើម្បីលុយនិយាយបង្ខូចគេ ពួកអស់នាងគ្មានសមត្ថភាពបោកលុយយើងទេ កុំឡើយថា៧ម៉ឺន ត្រឹម១ម៉ឺនក៏យកមិនបានដែរ collagen ត្រឹម $10000 សោះរង់ចាំដល់៣ខែ ចុះបងឯង កាត់យក៥លានតើពេលណាបានរបស់ទៅបង គ្រាន់តែដាក់ថាកាត់ស្តុក ៥លានហ្នឹង ក៏បោកខ្មែរទៅហើយ ឈប់បានឈប់ទៅ មាន៥លានទិញវិឡានៅយ៉ាងស្រួល យកទៅរកសុីជាមួយពួកបោក តែ%100 ខ្ញុំមិនជឿថាមាន៥លានទេ ពូកែប្រឌិតណាស់ក្រុមហ៊ុនព្រាយ»។
ដោយឡែក ទាក់ទងស្រី្តរូបនោះដែលបានអះអាងថាខ្លួនបានកាត់សិទ្ធិលក់ខលឡឺជេន (collagen) ផ្តាច់មុខនៅអាមេរិក ដោយចំណាយលុយអស់ ៥លានដុល្លារ ឯណោះ ម្ចាស់គណនីខាងលើ ដែលបានជួបរឿងនេះផ្ទាល់ (តែមិនបានអស់លុយកាក់ធ្ងន់ធ្ងរនោះទេ) ដោយបានបញ្ជាក់ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹងថា៖ «គាត់ចំណាយ៥លានចូលក្រុមហ៊ុនហ្នឹង ហើយខ្ញុំមិនបានចូលតាមគាត់ទេ ចូលតាមអ្នកនៅរដ្ឋខ្ញុំ អីវ៉ាន់៣ខែគ្មានឃើញស្រមោលទេ»។
តាមរយៈនេះ គាត់ក៏សូមឲ្យអ្នកដទៃទៀត ដែលមិនទាន់បានលង់ខ្លួន បើមានលុយ ៥ លានដុល្លារ ទុករកស៊ីអ្វីផ្សេងទៅ កុំទៅរកស៊ីជាមួយក្រុមពួកបោក បក្ខពួកយាយព្រាយ៣១ នេះឲ្យសោះ ព្រោះថារូបគាត់បានជួបជាក់ស្តែងរួចហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











