Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តមណ្ឌលគិរី នៅតែជាគោលដៅកម្សាន្តយ៉ាងល្អរបស់អ្នកទេសចរ នៅថ្ងៃឈប់សម្រាក

spot_img

មណ្ឌលគិរី៖ ទោះបីកំពុងស្ថិតក្នុងពេលរាតត្បាតដោយសារ កូវីដ១៩ ប៉ុន្តែខេត្តមណ្ឌលគិរី នៅតែមានអ្នកទេស​ចរមកសម្រាកកម្សាន្តជារៀងរាល់សប្ដាហ៍មិនដាច់ ពិសេសនៅចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីលំហែ​កាយនៅតាមរមណីយដ្ឋាននានា។

អាជ្ញាធរខេត្តមណ្ឌលគីរីបានឱ្យដឹងថា ការទាក់ទាញពីសម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែកាយរបស់អ្នកទេសចរ ធ្វើឲ្យខេត្តនេះមានភ្ញៀវទំនាក់ទំនង មកកក់បន្ទប់សណ្ឋាគារ និងរីសតជាច្រើន ដើម្បីស្នាក់នៅ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មណ្ឌលគិរីនៅតែជាគោលដៅកម្សាន្តយ៉ាងល្អរបស់អ្នកទេសចរ និងមានភ្ញៀវមកលេងច្រើន ដោយក្នុងមួយសប្ដាហ៍ មានភ្ញៀវជាង១.០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។ លោកបន្តថា មន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃលើអាជីវកម្មទេសចរណ៍ផ្សេងៗក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យ និងការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្កាការពារជំងឺកូវីដ១៩ ដោយសង្កេតឃើញថា អាជីវកម្មទាំងអស់នោះ បានអនុវត្តល្អប្រសើរពី៨០% ទៅ៩០% ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការសាង់សងផ្ទះសំណាក់ សណ្ឋាគារ និងរីសត នៅតែបន្តធ្វើបន្ថែម រហូតដល់ជាង១.៥០០បន្ទប់ ដើម្បីត្រៀមទទួលអ្នកទេសចរ នៅពេលប្រទេសកម្ពុជាបើកដំណើរការឡើងវិញ៕

spot_img
×