Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំទេ! តារាកូរ៉េពូកែញ៉ាំ Yan Soobin ពេលនេះ ស្រកគីឡូដ៏​មិន​នឹក​ស្មាន ត្រឹម​រយៈពេល​២​ឆ្នាំ ដោយសារតែ…

បើនិយាយពីតារាយូធូបស្រីកូរ៉េម្នាក់ ដែលមានមាឌធំ និងធាត់ទ្រលក់ទ្រលន់ នោះគេនឹងប្រាកដណាស់នឹកដល់តារាយូធូបស្រី Yang Soobin ជាក់ជាមិនខាន តាមរយៈវីដេអូជាច្រើនរបស់នាង ក្នុងការសម្តែងញ៉ាំអាហារ ជាមួយទឹកមុខដ៏ទាក់ទាញការចាប់អារម្មណ៍។

ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនាង Yan Soobin ស្រាប់តែបានបញ្ចេញឲ្យឃើញពីការប្រែប្រួលរូបសម្រស់ ដែលធ្វើឲ្យគ្រប់គ្នាមើលសឹងមិនស្គាល់ ព្រោះថាពីមនុស្សដ៏ធាត់ឡើងស្អៀចម្នាក់ បែរមកក្លាយជាស្រីស្អាតរាងដ៏ស្រឡូន ត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយសម្រកទម្ងន់ដ៏មិននឹកស្មាននេះ ត្រូវបានគេជឿថា នាងបានធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ និងថែរក្សាសុខភាព ជាមួយរបបអាហារយ៉ាងតឹងរ៉ឹង។

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ Yan Soobin បានបង្ហោះរូបភាពចុងក្រោយរបស់នាង ដើម្បីឲ្យហ្វេនៗបានឃើញ ដោយភ្ជាប់រូបថត២សន្លឹកស្លៀករ៉ូបពណ៌ក្រហមដូចគ្នា ដែលនាងបានពាក់កាលពី ២ ឆ្នាំ មុន ដែលបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់។ ពិតណាស់ ដោយសារតែរូបរាងរបស់ Soobin ស្រកសាច់ជាងមុនច្រើន ឃើញថា រ៉ូបដែលនាងស្លៀកកាលពី២ឆ្នាំមុន មើលទៅរលុងខ្លាំងតែម្តង។

ក្រោយឃើញរូបប្រៀបធៀប ដែល Soobin បានបង្ហោះ អ្នកគាំទ្រជាច្រើនបានចុច Like និង Comment ព្រោងព្រាត ដោយក្នុងនោះ គេបានសម្តែងការកោតសរសើរថា ត្រឹមរយៈពេលជាង ​២ ឆ្នាំ មិននឹកស្មានផ្លាស់ប្តូរមកជាមនុស្សផ្សេងបែបនេះសោះ រាងឡើងស្ទីមហ្មង ស្រស់ស្អាតណាស់ Idol ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×