តារាសិចស៊ីមួយរូប សេង សូណា ជីវិតធ្លាប់តែចែងចាំង តែពេលនេះ ប្រែជាអាប់សម្ផស្សមើលសឹងមិនស្គាល់ ដោយសារតែជាជំងឺប្រចាំកាយ និងថែមទាំងឆ្លងកូវីដទៀត ខណៈយីអ៊ុនពីសិល្បៈក៏ដាក់ស្ងាត់អស់រយៈធំ គ្មានលុយគ្មានកាក់ ស្ទើរតែមិនគួរឲ្យជឿ។
ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន សេង សូណា បានបង្ហោះសារដាច់ចិត្តដង្ហោយសុំជំនួយពីសប្បុរសជនថា៖ «នាងខ្ញុំ សេង សូណា បានឆ្លងកូវីដ និងលើសឈាមទឹកនោមប្រៃ និងខ្សោយបេះដូង និងឡើងខ្លាញ់ឡើងអាស៊ីតមានជំងឺប្រចាំកាយផង ។ មាន កាខ្វះខាតលុយកាក់ជាខ្លាំង សូមបងប្អូនក្នុងសមាគមន៍សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយនាងខ្ញុំដោយក្តីមេត្តាផ្តល់ជាប្រាក់កាក់ដើម្បីសម្រួលជីវភាពរបស់នាងខ្ញុំផងទោះ1$2$ក្តីជាទឹកចិត្តរបស់បងប្អូន»។
តែយ៉ាងណាមិញ ក្រោយឃើញ សេង សូណា បង្ហោះបែបនេះ បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា តារាសម្តែងរូបនេះ ដែលធ្លាប់មានជីវិតឡូយឆាយ ហើយល្បីលេចឮថាមានអ្នកស្រឡាញ់ និងបុរសធូរធាច្រើនទំនុកបម្រុងដែលធ្វើឲ្យរូបនាងសល់លុយឡាន និងផ្ទះនៅម្តុំវត្តទួល ទៀតផងតែមិននឹកស្មានថា នាងត្រូវជួបរឿងជីវិតធ្លាក់ខ្លួនដុនដាប ប្រែរូបសម្រស់លឿនយ៉ាងនេះ ដោយសារតែជំងឺ។
ជាមួយគ្នានេះ សង្ឃឹមថា សមាគមសិល្បៈ និងក៏ដូចអ្នកសិល្បករទាំងអស់ ដែលបានឃើញហើយ សូមមេត្តាជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់នាងផង ព្រោះពេលនេះ នាងពុំត្រឹមតែមានជំងឺប្រចាំកាយទេ គឺថែមទាំងឆ្លងជំងឺកូវីដទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









