Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៤នាក់ក្នុងតំបន់ West Bank

spot_img

កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៤នាក់ ក្នុងអំឡុងពេលវាយឆ្មក់មួយដើម្បីកាន់កាប់តំបន់ West Bank ។ នេះបើតាមការថ្លែងបញ្ជាក់ពីក្រសួងសុខាភិបាលប្រទេសប៉ាឡេស្ទីន ដោយរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការប្រឆាំងទៅនឹងក្រុមភារវករហាម៉ាស ដែលបានធ្វើភារវកម្មវាយប្រហារមកកាន់ប្រទេសអ៊ីស្រាអែល។​

លោកនាយករដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់អ្វីច្រើននោះទេអំពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ហើយអ្នកនាំពាក្យកងយោធារបស់អ៊ីស្រាអែលមិនទាន់បានឆ្លើយតបភ្លាមៗនោះទេចំពោះការវាយឆ្មក់មួយនេះ។

មន្ត្រីអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភជាយូរមកហើយអំពីក្រុមហាម៉ាស ដែលកំពុងកាន់កាប់តំបន់ហ្គាហ្សាស្ទីប ដោយពួកគេមានបំណងប្រមូលឥទ្ធិពលនៅក្នុងតំបន់ West Bank និងការប្រឈមជាមួយគូប្រជែងរបស់ខ្លួននោះ គឺអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា​ ប្រជាជនប៉ាឡេស្ទីនចំនួន៣បានសម្លាប់នៅក្នុងតំបន់ ភូមិ Bidduភាគខាងជើងឈាងខាងលិចតំបន់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថែមទៀតថា ជនជាតិប៉ាឡេស្ទីនមួយផ្សេងទៀតបានសម្លាប់នៅក្នុងតំបន់ Burqin ដែលមានភូមិនៅជិតទីក្រុង Jenin។

សូមជម្រាបថា របាយការណ៍នៅលើស្ថានីយ៍វិទ្យុនិងគេហទំព័រព័ត៌មានសំខាន់ៗរបស់អ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធចំនួន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់លើទីតាំងជាច្រើននៅតំបន់ West Bank ដែលមានបំណងចាប់សមាជិកហាម៉ាស៕​ប្រភព៖ Al Jazeera News

spot_img
×