Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាំងម្តាយ និងកូនក្នុងផ្ទៃ ត្រូវស្លា.ប់គួរឲ្យអាសូរ និងស្លុ.តចិត្ត ខណៈ​ឃើញ​វីដេអូ​ចុងក្រោយ គ្រា​ដែល​ជំងឺ​នេះ​ធ្វើ​ទុក្ខ​ខ្លាំង

នេះជារឿងមួយដ៏សោកសៅ និងគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលបានឃើញវីដេអូដ៏តក់ស្លុត គ្រាដែលនារីវ័យក្មេងម្នាក់បានតស៊ូសម្រាប់ជីវិតចុងក្រោយ មុនពេលផុតដណ្តើមទាំងជាមួយកូនក្នុងផ្ទៃ ដោយសារតែជំងឺកាចសាហាវមួយនេះ ដែលកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ily Tä ដែលត្រូវជាមិត្តភក្តិ បានបង្ហោះសាររៀបរាប់ទាំងអួលដើមកយ៉ាងដូច្នេះថា «ពួកម៉ាកអែងប្រាប់អញថាអែងចង់បានកូនប្រុសលូវហែងមានកូនប្រុសហើយ តែហេតុអីជំងឺក៏កាចសាហាវនោះ មកយកអែងនិងកូនទៅចោលប្ដីនិងនាក់ជុំវិញខ្លួនអែងបែបនេះ មិននឹកស្មានថាអែងចឹងទេ អែងហត់ហើយសូមអោយជាតិក្រោយអែងអាយុវែង កុំអោយដូចជាតិនេះ មនុស្សធ្លាប់ដើរលេង គេងជាមួយគ្នា កូវីត សា ហា វ ណាស់ សំផ្ដាំទៅបងៗដែងមានផ្ទៃពោះ ថែសុខភាពផងណា ខ្ញុំបាត់បង់មិត្តភក្តិនិងក្មួយប្រុសដែលមិនទាន់បានឃើញពន្លឺថ្ងៃហើយ»។

ជាមួយគ្នានេះផងដែរ ឃើញថាមានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបង្ហាញនូវអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ព្រោះការចាកចេញទៅវិញរបស់នារីម្នាក់នេះវាលឿនពេក ហើយណាមួយនាងនៅក្មេងទៀតផង។ តែយ៉ាងណា គ្រប់គ្នាក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមនេះ ទៅកាន់ក្រុមគ្រួសាររបស់សព និងក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣កាពារ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺដ៏កំណាចនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×