រម្លឹកដល់ឈ្មោះតារាចម្រៀងស្រីក្នុងក្រុម EV Band នោះប្រិយមិត្តបានស្គាល់ច្បាស់ហើយ អ្នកនាង យក់ ថិតរដ្ឋា ដែលជាសមាជិកម្នាក់ក្នុងចំណោមតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា លោក ឃុំ ប៉ុណ្ណាដែត លោក សែម សង្វាត និងលោក បូ វិចិត្រ។ ជាការពិតណាស់ បើទោះជាពុំឈរជើងនឹងនៅលើវិថីសិល្បៈដូច ឱក សុគន្ធកញ្ញា តែអ្នកនាង យក់ ថិតរដ្ឋា នៅតែសាងភាពល្បីល្បាញដដែល ហើយបើក្រឡេកមកជីវិតរស់នៅជាមួយស្វាមីលោក ឃុំ ប៉ុណ្ណាដែត ដែលជាអតីតមិត្តរួមក្រុម ក៏មានជីវភាពមិនណយនោះទេ គឺលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យសរសើរ។
តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយកំពូលតារាចម្រៀង មាស សុខសោភា ព្រោះតែនឹកដល់បទ «មិត្តអាលាក់ហ្សី» ដោយបានពោលពាក្យដាក់ទៅកាន់ សុខសោភា ទាំងយប់ថា៖ «Good night everyone នឹកសម្លាញ់ណាស់ ( មិត្តអាលាក់ហ្សី ) មាស សុខសោភា ចំណងជើងបទឡើងសាហាវ តែតាមការពិតនិយាយពីមិត្តភាពវិញគឺអស់យាយម៉ងចរិកគឺដូចគ្នាសាហាវ នឹកណាស់ណប់ចិត្ត»។
គួររំម្លឹកផងដែរថាថា បើនិយាយពីបទពិសោធន៍ប្រឡូកក្នុងវិស័យសិល្បៈវិញ អ្នកនាង យក់ ថិតរដ្ឋា ត្រូវបានដឹងថា បានចាប់អាជីពជាអ្នកចម្រៀង គឺតាំងពីនៅរៀនថ្នាក់ទី១០ មកម្ល៉េះ ដោយកាលនោះ អ្នកនាងបានដើរច្រៀងតាមភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញ។ ចំណែកកញ្ញា មាស សុខសោភា វិញ បានចាប់អាជីពជាតារាចម្រៀងតាំងពីឆ្នាំ២០០៤។ ប៉ុន្តែ អ្នកទាំងពីរបានក្លាយជាមិត្តភក្តិជិតស្និទ្ធ គឺនៅពេលបានជួបគ្នាជ្រកក្រោមទ្រនំផលិតកម្មរស្មីសង្កែ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









