Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសអាហ្វហ្គានីស្ថាននិងមីយ៉ាន់ម៉ា មិនមានឈ្មោះនៅក្នុងកិច្ចប្រជុំមហាសន្និបាតរបស់UNនោះទេ

កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសមីយ៉ាន់ម៉ា មិនមានកៅអីអង្គុយនៅឯកិច្ចប្រជុំមហា
សន្និបាតរបស់មន្ត្រីជាន់ខ្ពស់នៅឯអង្គការសហប្រជាជាតិនោះទេ ខណៈប្រទេសទាំងពីរមិនមានឈ្មោះនៅក្នុងបញ្ជីជាវាគ្មិនដើម្បីថ្លែងទៅកាន់សម័យប្រជុំលើកទី ៧៦ នៃអង្គការពិភពលោក។

កាលពីថ្ងៃសុក្រអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោក Stephane Dujarric បាននិយាយថា ឥឡូវនេះតំណាងប្រទេសអាហ្វហ្គានីស្ថានបានចុះក្នុងបញ្ជីកាលពីថ្ងៃច័ន្ទគឺ លោក Ghulam M. Isaczai ។ ក្នុងនោះ បន្ទាប់ពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាមេដឹកនាំយោធាបាននិយាយថា ឯកអគ្គរដ្ឋទូតប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិលោក Kyaw Moe Tun ត្រូវបានគេបណ្តេញចេញពីតំណែងហើយពួកគេចង់ឱ្យលោក Aung Thurein ឡើងកាន់កាប់តំណែងនេះជំនួសវិញ​។

កាលពីសប្តាហ៍មុនតាលីបង់បានសរសេរសេចក្តីថ្លែងការណ៍មួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ឱ្យតែងតាំងនាំពាក្យរបស់ពួកគេគឺលោក Suhail Shaheen ទៅជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ ហើយបានសុំចូលរួមក្នុងសម័យប្រជុំជាន់ខ្ពស់លើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ក្នុងនោះ កាលពីថ្ងៃទី ២០ ខែកញ្ញានៅមុនថ្ងៃចាប់ផ្តើមកិច្ចពិភាក្សាក្នុងមហាសន្និបាត អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានទទួលការទំនាក់ទំនងពីសំបុត្ររបស់ក្រុមអ៊ីស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្កានីស្ថាន ដោយក្រសួងការបរទេសបានចុះថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ និងបានចុះហត្ថលេខាដោយលោក Ameer Khan Muttaqi រដ្ឋមន្ត្រីក្រសួងការបរទេសបានស្នើសុំចូលរួមក្នុងសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ២១-២៧ ខែកញ្ញាឆ្នាំ ២០២១។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការប្រចាំUNបាននិយាយថា លិខិតនេះក៏បង្ហាញផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១ លោក Mohammad Ashraf Ghani ត្រូវបានបណ្តេញចេញពីតំណែងហើយ។ ហើយប្រទេសនៅទូទាំងពិភពលោកក៏លែងទទួលស្គាល់គាត់ជាប្រធានាធិបតីទៀតហើយ។ លោក ហ្គានីដែលបានភៀសខ្លួនចេញពីប្រទេស ខណៈដែលពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលកាលថ្ងៃទី ១៥ ខែសីហា បានតែងតាំងលោក Ghulam Isaczai ជាបេសកជនរបស់ទីក្រុងកាប៊ុលប្រចាំអង្គការសហប្រជាជាតិនៅខែមិថុនាឆ្នាំ ២០២១ ។

លិខិតរបស់ក្រុមតាលីបង់បានបញ្ជាក់បន្ថែមថា បេសកកម្មរបស់តំណាងអចិន្ត្រៃយ៍ត្រូវបានពិចារណាហើយលោក Isaczai ក៏លែងជាតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថានទៀតហើយ។ ក្រុមតាលីបង់បានតែងតាំងលោក Shaheen អ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុងដូហា និងជាតំណាងអចិន្ត្រៃយ៍ថ្មីរបស់អាហ្វហ្កានីស្ថានប្រចាំអង្គការសហប្រជាជាតិ។ ប្រភព៖ News 18

×