ជឿជាក់ថា ប្រិយមិត្តទស្សនិកជនមួយចំនួន ប្រហែលនៅចាំបានហើយ ចំពោះបេក្ខនារីម្នាក់គឺកញ្ញា ពេជ្រ សុីកា ដែលបានចូលរួមប្រឡងក្នុងកម្មវិធី The Voice Cambodia របស់ស្ថានីយទូរទស្សន៍ហង្សមាស កាលពីអំឡុងឆ្នាំ២០១៤។
ជាការពិតណាស់ បើនិយាយពីទឹកដមសំឡេងវិញ កញ្ញា ពេជ្រ សុីកា គឺមានសំឡេងធ្ងន់ពិរោះមិនធម្មតានោះទេ ព្រោះថា គ្រាន់តែបើកក្បាលបទចម្រៀងភ្លាម បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ស្រែកហ៊ោ ទះដៃកងរំពងតែម្តង និងពិសេសនោះ គឺសូម្បីតែ Coach ទាំង៤ លើកលែងតែ ឱក សុគន្ធកញ្ញា ដែលជាម្ចាស់ «ស្រឡាញ់គឺលះបង់» បានប្រញាប់ចុចប៊ូតុងក្រហមប្រដាក់គ្នាតែម្តង ដោយពុំបានគិតច្រើននោះឡើយ។
បន្ទាប់ពីនោះមក បេក្ខនារីមកពីខេត្តបាត់ដំបង វ័យ ១៦ រូបនេះ បានក្លាយអ្នកតារាចម្រៀងដោយបានចេញបទចម្រៀងជាបន្តបន្ទាប់ សម្រាប់ផលិតកម្មហង្សមាស។
តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតមានការចាប់អារម្មណ៍ជាខ្លាំង ខណៈបានដឹងថា កញ្ញា ពេជ្រ ស៊ីកា ស្ងាត់ៗ ស្រាប់តែលេចមុខជាមួយបទចម្រៀង Original Song យ៉ាងពិរោះៗតែម្តង នៅក្នុងផលិតកម្មក្នុងខេត្តរបស់នាង គឺផលិតកម្ម C Dragon ដែលជាផលិតកម្មចេញតែបទនិពន្ធថ្មី (បទមិនចម្លង) ប៉ុណ្ណោះ។ ហើយសម្រាប់បទចម្រៀងថ្មីៗនេះផងដែរ របស់កញ្ជា ពេជ្រ សុីកា គឺមានដូចជាបទ «តួរង» និង បទ «កសិករដូចអូន» ដែលកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












