Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ធ្លាប់ដឹងសោះ! តាមពិត Youtuber កូន​ខ្មែរ​ល្បី២​រូបនេះ សុទ្ធ​តែជា​សំណព្វ​ចិត្តរបស់​ស្ថាបនិក​វិទ្យុ ABC ឣាចារ្យឣេ

ជឿជាក់ថា ប្រិយមិត្ត​និងមហាជន បានស្គាល់រួចហើយ​លោក អាចារ្យអេ ជាស្ថាបនិកវិវិទ្យា ABC ដែលជាប៉ុស្តិ៍វិទ្យុមួយមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា។

តែយ៉ាងណាមិញ ក្រឡេកមកមើលពីគ្រួសារវិញ​ នោះប្រិយមិត្តខ្លះក៏ធ្លាប់បានដឹង និងខ្លះទៀតក៏ពុំធ្លាប់បានដឹងនោះទេ។​ តាមពិតទៅ លោក អាចារ្យអេ មានកូនចំនួន៣នាក់ (ស្រី២នាក់ និងប្រុសម្នាក់)។ ហើយក្នុងនោះ កូនស្រីច្បង និងកូនប្រុសបន្ទាប់ ត្រូវបានស្រទាប់យុវវ័យខ្មែរជាច្រើន ធ្លាប់បានស្គាល់ពីមុនរួចមកហើយ គឺតាមរយៈអ្នកទាំងពីរជា Youtuber ដ៏ល្បីឈ្មោះ។

បើតាមសង្កេតមើលទៅ កូនៗរបស់លោក​អាចារ្យអេ ហាក់មានជីវិតឯករាជ្យជាខ្លាំង ដោយកូនស្រីច្បងឈ្មោះ Fern Seng សព្វថ្ងៃនេះ កំពុងបន្តការសិក្សានៅឯប្រទេសអូស្រ្តាលី ខណៈកូនប្រុស Fa Seng និងកូនស្រីពៅ កំពុងរស់នៅក្នុងទីក្រុងភ្នំពេញ។

លើសពីនេះ អ្វីដែលគួរឲ្យកោតសរសើរនោះ គឺពួកគេសុទ្ធតែជាយុវជនដែលមានចំណេះដឹងពូកែៗ ដោយអាចនិយាយបាន៣ភាសា ក្នុងនោះជាពិសេសគឺភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញតែម្តង។​ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេត្រូវបានដឹងថាមានសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា ព្រោះថាពួកគេសុទ្ធតែធ្លាប់បានប្រឡូកក្នុងការធ្វើ Vlog តាំងពីនៅអាយុក្មេងៗ និងទទួលបានប្រជាប្រិយភាពខ្លាំងរហូតដល់សព្វថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×