Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកចង់ប្រើមូលដ្ឋានទ័ពរុស្ស៊ីដើម្បីវាយប្រហារទៅលើក្រុមតាលីបង់

សហរដ្ឋអាមេរិកបានដាក់សំណើរជាថ្មីម្តងទៀតទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ា ឌីមៀរ ពូទីន និងបានជជែកជាមួយទីក្រុងម៉ូស្កូដើម្បីផ្តល់សិទ្ធិឱ្យខ្លួនក្នុងការចូលទៅកាន់មូលដ្ឋានទ័ពរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីកណ្តាលដើម្បី តាមដានក្រុមតាលីបង់ និងអាចធ្វើការវាយប្រហារទៅលើក្រុមមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Walt Street Journal និងការដកសម្រង់សម្តីចេញពីប្រភពមន្ត្រីរុស្ស៊ីមួយចំនួន។

យោងតាមអ្នកសារព័ត៌មានលោក ម៉ាឆែល ហ្គរដុន និងលោក ហ្គរដុន ឡូប៊ូត ក្នុងកិច្ចប្រជុំរវាងឧត្តមសេនីយ៍អាមេរិកលោក ម៉ាក មីលី និងសមភាគីរុស្ស៊ីលោក វាលី ហ្គារាស៊ីម៉ូវ គំនិតស្នើសុំមូលដ្ឋានទ័ពរុស្ស៊ីពីសំណាកសហរដ្ឋអាមេរិក ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាអំពីសកម្មភាពនាពេលអនាគតដែលអាចអនុវត្តបានរួមគ្នារវាងរុស្ស៊ីនិងអាមេរិក ។ ក្នុងនោះ បើយោងតាមលោកឧត្តមសេនីយ៍ ម៉ាក មីលី ការប្រើប្រាស់មូលដ្ឋានយោធារុស្ស៊ីនឹងមានភាពចាំបាច់ប្រសិនបើសហរដ្ឋអាមេរិកចង់តាមដានក្រុមតាលីបង់ឬបើកការវាយប្រហារតាមអាកាសទៅលើក្រុមនេះ។ សម្រាប់ក្រុមអ្នកវិភាគរុស្ស៊ីវិញបាននិយាយថា  ទីក្រុងម៉ូស្គូទំនងជាយល់ព្រមនឹងសំណើនេះដោយសារវាមានប្រភពដើមចេញពីប្រធានាធិបតីរុស្ស៊ី។

ក្រោយរយៈពេល២០ឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែសីហាកន្លងមកនេះ កងទ័ពសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ បើតាមលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន សហរដ្ឋអាមេរិកបានបញ្ចប់នូវកិច្ចការដែលខ្លួនបានចេញសម្រាប់អនុវត្តនាពេលកន្លងមក ដូចជាការលុបបំបាត់ក្រុមភេរវករអាកៃដាដែលមានទំនួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី១១ ខែសីហាទៅលើអគារពាណិជ្ជកម្មរបស់អាមេរិក និងបានការពារអាហ្វហ្គានីស្ថានពីដែនដីនៃតំបន់ភារវកម្ម។

ពាក្យសម្តីរបស់លោក មិនបានឆ្លើយតបជាលក្ខណៈពិតប្រាកដនោះទេ។ បើតាមរបាយការណ៍ពីអ្នកប្រាជ្ញសហរដ្ឋអាមេរិក យ៉ាងហោចណាស់នាពេលសព្វថ្ងៃ​ ក្រុមភេរវកម្មតូចៗចំនួនជាង២០ក្រុមបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដោយសារវត្តមានបរទេស។ របាយការណ៍ផ្សេងៗទៀតបានបង្ហាញថា  ភេរវករ អាល់កៃដា កំពុងចូលរួមជាមួយក្រុមតាលីបង់ ហើយក្រុមរដ្ឋអ៊ីស្លាមមួយនេះនឹងបង្កើតវត្តមាននៅអាហ្វហ្គានីស្ថាននាពេលឆាប់ៗខាងមុខ។

ថ្មីៗនេះ ការរាយការណ៍ពីប្រភពដដែលរបស់សហរដ្ឋអាមេរិក ទីក្រុងកាប៊ុលនឹងអាចដួលរលំត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ ប៉ុន្តែប្រធានាធិបតីអាមេរិកបានបដិសេធនូវព័ត៌មាននេះ។ លោកបានព្យាយាមបញ្ចុះបញ្ចូលសាធារណជនថា គ្មានជម្រើសបែបនេះនៅចំពោះមុខអាហ្វហ្គានីស្ថាននោះទេ។ ថ្វីបើលោក ចូ បៃឌិន មានសុទិដ្ឋិនិយមបែបនេះក៏ដោយក៏ ពួកតាលីបង់បានកាន់កាប់តំបន់ស្ទើរតែទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលមួយខែហើយក៏បានចូលទីក្រុងកាប៊ុលផងដែរ។

ប៉ុន្តែយ៉ាងណា គិតមកទល់ពេលបច្ចុប្បន្ននេះនៅមានតែតំបន់មួយប៉ុណ្ណោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមិនត្រូវបានតាលីបង់គ្រប់គ្រង គឺជាខេត្ត ផាស់សឺរ៕ ប្រភព៖ Bulgarianmilitary News

×